អានតួអត្ថបទ
កម្ពុជា​

CMACប្រើ​​បច្ចេកវិទ្យា​​ដំបូង​​ពី​​អាមេរិក​​ដោះ​​បាន​​គ្រាប់បែក​​ប្រភេទ​ MK​ ៨២​ ទម្ងន់​២៥០​ គីឡូ​​ពី​​ក្នុង​​ទន្លេមេគង្គ​

ក្រុមការងារ​ពិសេស​របស់​ជ​ម្ឈ​មណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា CMAC បាន​រកឃើញ​គ្រាប់បែក​ប្រភេទ MK ៨២ទម្ងន់២៥០ គីឡូក្រាម នៅក្រោម​បាតទន្លេ​មេគង្គ​ស្ថិតក្នុង​ស្រុក​ល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី ២១ ឧសភា។ ប្រតិបត្តិការ​រ៉ុករក​នេះ​ត្រូវបានធ្វើ​ឡើងជា​លើកដំបូង ក្រោម​ការអនុវត្ត​និង​ប្រើប្រាស់​ឧបករណ៍​បច្ចេកទេស​ដែលជា​ជំនួយ​របស់​អាមេរិក​។​ ​ប៉ុន្តែ​អគ្គនាយក CMAC បានបញ្ជាក់​នេះ មិនមែនជា​លើកទីមួយ​ដែល​កម្ពុជា​ស្រាវជ្រាវ​រក​គ្រាប់មីន​នៅក្រោម​ទឹក​នោះទេ។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC)
លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC)
ផ្សាយពាណិជ្ជកម្ម

លោក ហេង រតនា អគ្គនាយក CMAC បានលើកឡើង​ថា​នេះ គឺជា​លើកទីមួយ ដែល​​ក្រុម​ការងារ​​ពិសេស​​របស់​​ស៊ីម៉ាក់​​បាន​​យក​បច្ចេកទេស និង​សម្ភារៈ​ដែលជា​ជំនួយ​របស់​​សហរដ្ឋ​អាមេរិក​​យក​មកអនុវត្ត​នៅក្នុង​គម្រោង​ដោះមីន​ក្រោម​ទឹក​នេះ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ការស្រាវជ្រាវ​ដោះមីន​ក្រោម​ទឹក​នៅ​កម្ពុជា​មិនមែន​ទើបតែ​ត្រូវបាន​ធ្វើឡើង​នៅពេលនេះ​នោះ​ទេ គឺ​ត្រូវបាន​ធ្វើឡើង​មកជា​យូរហើយ។ ឧទាហរណ៍​ដូចជា​នៅពេល​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​អ្នក​លឿង ក្រុមការងារ​របស់​CMAC ស្រាវជ្រាវ​ដោះ​គ្រាន់​មីន​បាន​ជាង ៤ពាន់​គ្រាប់ ដែល​មាន​ទាំង​នៅក្នុង​ទឹក ច្រាំងទន្លេ និង​លើគោក​ផង។

 

ដោយឡែក​ក្រុមការងារ​ពិសេស​របស់ CMAC ដែល​ទើបតែ​ទទួលបាន​ការបណ្តុះបណ្តាល និង​ជំនួយ​ជា​ថវិកា​រួមទាំង​សម្ភារៈទំនើបៗក្នុងការ​ស្រាវជ្រាវ​រក​គ្រាប់មីន​ក្រោម​ទឹក​នេះ នឹងត្រូវ​បន្ត​ប្រតិបត្តិការ​របស់ខ្លួនរ​យៈ​ពេល​ពេញ​មួយឆ្នាំ​បន្តទៀត ទៅតាម​ទីតាំងផ្សេងៗគ្នា​នៅក្នុង​ប្រទេស​កម្ពុជា។ ក្រុម​ពិសេស​នេះ​មាន​សមាជិក​ចំនួន១០នាក់ ហើយ​ទទួលបាន​ថវិកា និង​សម្ភារៈ​ឧត្តម្ភ​ពី​សហរដ្ឋអាមេរិក​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ជាង ១០ម៉ឺន​ដុល្លា​ដែល​បូក​បញ្ជូល​ទាំង​ថ្លៃ​សម្ភារៈ។

លោក​ហេង រតនា​បាន​បញ្ជាក់ថា គ្រាប់បែក​ដែល​ត្រូវបាន​ទម្លាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា គឺជា​គ្រាប់បែក​របស់​អាមេរិក ហើយ​ត្រូវបាន​ទំលាក់​ច្រើន​មកលើ​ទឹកដី​កម្ពុជា​ក្នុង​ឆ្នាំ ១៩៦៩ រហូត​ដល់​​ដើមឆ្នាំ ១៩៧៥។ ហើយ​ទំលាក់​ច្រើន​ខ្លាំង​នៅ​ចុងឆ្នាំ ១៩៧៤ និង​ដើមឆ្នាំ ១៩៧៥ ក្នុង​អំឡុងពេល​សង្គ្រាម​វៀតណាម និង​អាមេរិក។ គ្រាប់បែក​ដែល​អាមេរិក​បាន ទំលាក់​មកលើ​កម្ពុ​ជាមាន​ទម្ងន់ ២, ៧លាន​តោន ហើយ​ក្នុងនោះ​មាន​គ្រាប់បែក​ចង្កោម ប្រមាណ​ជា ១៩, ៥លាន​គ្រាប់ ដែល​ត្រូវបាន​ទំលាក់​ទៅលើ​ទីតាំង​ពី១ម៉ឺន ទៅ ២ម៉ឺន នៅក្នុង​ប្រទេស​កម្ពុជា។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ