អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​វិភាគ៖ ការ​វាយ​ប្រហារ​ផង ការ​សុំ​កុំ​ឲ្យ​វាយ​ផង ជា​យុទ្ធសាស្រ្ត​របស់​គណបក្ស​សង្រ្គោះ​ជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស​សង្រ្គោះ​ជាតិ គឺ​លោក​សម រង្ស៊ី និង​លោក​កឹម សុខា បាន​បញ្ចេញ​មតិ​ផ្សេងៗ​គ្នា​អំពី​បញ្ហា​នយោបាយ។ លោក​សម រង្ស៊ី ដែល​កំពុង​ស្នាក់​នៅ​ឯ​ក្រៅ​ប្រទេស​នៅ​តែ​បន្ត​វាយ​ប្រហារ​ទៅ​លើ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​ងាក​មក​លោក​កឹម សុខា នៅ​ក្នុង​ស្រុក​ឯណេះ​វិញ បែរ​ជា​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​របស់​គណបក្ស​ប្រឆាំង​ជៀសវាង​ការ​ប្រើ​ពាក្យ​វាយ​ប្រហារ​គ្នា​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។ អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ខ្មែរ​យល់​ថា នេះ​គឺ​ជា​យុទ្ធសាស្រ្ត​នយោបាយ​មួយ​របស់​គណបក្ស​ប្រឆាំង។ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា នេះ​គឺ​គ្រាន់​តែ​ជា​ទស្សនៈ​នយោបាយ​របស់​មេដឹកនាំ​ទាំង​ពីរ​ប៉ុណ្ណោះ។

លោក​ សម រង្ស៊ី ​និងលោក កឹម សុខា តំណាង​គណបក្ស​​សង្រ្គោះ​ជាតិ​​
លោក​ សម រង្ស៊ី ​និងលោក កឹម សុខា តំណាង​គណបក្ស​​សង្រ្គោះ​ជាតិ​​ @Sam Rainsy Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ