អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គ្រោះ​ជាតិ​ បដិសេដ​ការ​បែកបាក់​ ទោះ​បី​សមាជិក​ខ្លះ​ងាក​ទៅ​រក​បណ្តាញ​ចលនា​គណបក្ស​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្រប​ពេល​ដែល​លោក​សម រង្ស៊ី​ និង​ លោក​កឹម សុខា​ ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​មាន​វត្តមាន​នៅ​ឯ​ប្រទេស​បារាំង​ ដើម្បី​ផ្សះផ្សា​រឿង​បាក់បែក​ផ្ទៃក្នុង​នៅ​ទីនោះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឯណោះវិញ​ សមាជិក​ជាន់ខ្ពស់​មួយ​រូប​របស់​គណបក្ស​ប្រឆាំង​នេះ​ បាន​បកអាក្រាត​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស។ ​ការ​បក​អាក្រាត​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​សមាជិក​នៃ​បណ្តាញ​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​សង្គម​ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ ​ការណ៍​នេះ​ធ្វើ​ឲ្យ​លោក​យ៉ែម​ បុញ្ញរិទ្ធ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រៅ​តែពី​ការ​ថ្លែង​បដិសេដ​ពី​ការ​បកអាក្រាត​នោះ​ ក៏​បាន​លើកឡើង​ផងដែរ​ថា​ ទង្វើ​នោះ​ គឺជា​ការ​រៀបចំ​ទុក​ជាមុន។ ​ទោះបី​សមាជិក​ជាន់​ខ្ពស់​របស់​ខ្លួន​ងាក​រេ​ទៅ​រក​បណ្តាញ​ចលនា​គណ​បក្ស​ថ្មី​នេះ​ក៏ដោយ ​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ទុក​បណ្តាញ​មួយ​នេះ​នៅ​ក្នុង​ចិត្ត​នោះ​ឡើយ។

គណបក្សសង្រ្គោះជាតិ ធ្វើសន្និបាតនាពេលកន្លងមក។
គណបក្សសង្រ្គោះជាតិ ធ្វើសន្និបាតនាពេលកន្លងមក។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ