អានតួអត្ថបទ
កម្ពុជា

លោក ​សម​ រង្ស៊ី​ អំពាវ​​នាវ​​ឲ្យ​​អ្នក​​នយាបាយ​​​ខ្មែរ​​រួប​​រួម​​សាម​​គ្គី​​គ្នា​ ​ឈប់​ពឹង​បរទេស​​

គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ​ទី៥​កក្កដា​ឆ្នាំ​២០១៥​នេះ ​បាន​រៀប​ចំពិធី​បង្សុកូល​មួយ​ ដើម្បី​គោរពវិញ្ញាណក្ខន្ធ​ជូន​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី ​៥-៦​ កក្កដា​ ឆ្នាំ​១៩៩៧។ លោក សម រង្ស៊ី ដែល​ធ្វើ​ជា​អធិបតី​នៃ​ពិធីនេះ ​បាន​មាន​ប្រសាសន៍​ថា ​គណបក្ស​សង្រ្គោះ​ជាតិ​នឹង​មិន​បំភ្លេចជន​រង​គ្រោះ​ទាំង​នោះ​ទេ។​ ចំណែក​ឯគណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​វិញ​ មិន​បាន​ប្រារព្ធ​ពិធី​អ្វី​នៅ​ថ្ងៃនេះ​ទេ​ ក៍​ប៉ុន្តែ​ជារៀង​រាល់​ឆ្នាំ ​គណបក្ស​ តែង​តែ​រំលឹក​វិញ្ញាណក្ខន្ធ​របស់​ជន​រង​គ្រោះ​ទាំង​នោះ ​នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​វិញ។

ពិធី​បង្សុ​កូល​មួ​យ​ ដើម្បី​គោរ​ពវិញ្ញាណ​ក្ខន្ធ​ជូន​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ព្រឹត្តិ​ការ​ណ៍ថ្ងៃ​ទី ​៥-៦ ​កក្កដា ​ឆ្នាំ​១៩៩៧។​
ពិធី​បង្សុ​កូល​មួ​យ​ ដើម្បី​គោរ​ពវិញ្ញាណ​ក្ខន្ធ​ជូន​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ព្រឹត្តិ​ការ​ណ៍ថ្ងៃ​ទី ​៥-៦ ​កក្កដា ​ឆ្នាំ​១៩៩៧។​ @Cambodia National Rescue Party
ផ្សាយពាណិជ្ជកម្ម

ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ក្នុង​ព្រឹត្តិ​ការណ៍ថ្ងៃ ​៥-៦ ​កក្កដា ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ឯ​ទី​ស្នាក់​ការ​គណបក្ស​សង្រ្គោះ​ជាតិ​ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ​នៅ​ថ្ងៃ​អាទិត្យ​ទី៥ ​កក្កដា​នេះ ​ក៍​មាន​ការ​ចូល​រួម​ពី​លោក ​លឺ ឡាយ​ស្រេង​ អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ផង​ដែរ​។ ​ទាំង​លោក​ លឺ​ ឡាយ​ស្រេង ​និង​ទាំង​លោក​ សម​ រង្ស៊ី ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​អំពាវ​នាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​រួប​រួម​គ្នា ​នឹង​បញ្ឈប់​វប្បធម៌​ពឹង​បរទេស ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ខ្មែរ​។

ឥស្សរ​ជន​នយោបាយ​ជាន់​ខ្ពស់​ទាំង​ពីរ​ ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ក្រោម​ដំបូល​ហ្វ៊ុន​ស៊ិន​ប៉ិច​ជា​មួយ​គ្នា​នេះ ​ក៍​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​រួប​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ជាតិ ​ដោយ​បំភ្លេច​ចោល​នូវ​ទំនាស់​យោធាកាល​ពី​១៨​ឆ្នាំ​មុន។

ថ្ងៃ​ទី​៥-៦​កក្កដា​ឆ្នាំ​១៩៩៧​-៥​-៦​កក្កដា ​ឆ្នាំ​២០១៥​ គឺ​ជា​ខួប​១៨​ឆ្នាំ​គត់ ​នៃ​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​កណ្តាល​ទីក្រុងភ្នំពេញ​ ដែល​បាន​កើត​ឡើង​រវាង​កង​កម្លាំង​គាំទ្រ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ​ដឹក​នាំ​ដោយ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​ រណឬទ្ធិ​ ដែល​កាល​ណោះ​គឺ​ជា​នាយក​រដ្ឋ​មន្រ្តី​ទី១​ និង​កង​កម្លាំង​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កាលណោះ​ដឹក​នាំ​ដោយ​លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​ទី​២​។ ​មន្រ្តី​គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​បាន​ចាត់​ទុកព្រឹត្តិ​ការណ៍​នោះ​ថា​ ជា​អំពើ​រដ្ឋ​ប្រហារ​នោះ​ទេ​។​ ចំណែក​ឯ​គណបក្ស​ហ្វ៊ុន​​ស៊ិន​ប៉ិច​វិញ ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​ក៍​មិន​បាន​ចាត់​ទុក​ថា ​ជា​អំពើ​រដ្ឋ​ប្រហារ​នោះ​ដែរ​។ ​ក៍​ប៉ុន្តែ​លោក ​សម​ រង្ស៊ី ​ប្រធាន​គណ​បក្សសង្រ្គោះ​ជាតិ​ដែល​បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា​ ជា​រដ្ឋ​ប្រហារ​នោះ​បាន​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិន​បំភ្លេច​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ទេ​។

នៅ​ថ្ងៃ​នេះ​ គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ មិន​បាន​ធ្វើ​ពិធី​រំលឹក​ខួប​នៅ​ថ្ងៃ​នេះ​ទេ​។ ​ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​រាជានិយម​នេះ​បាន​បញ្ជាក់​ថា ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ​តែង​តែ​ប្រារព្ធ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​នេះ ​នៅ​ក្នុងឱកាស​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ជា​រៀង​រាល់​ឆ្នាំ ​ព្រោះ​ថា​ គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​មិន​មែន​មាន​តែ​ជន​រង​គ្រោះ​ដែលពលី​ជីវិត​នៅ​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​១៩៩៧​នេះ​ទេ​។

លោក​ ញឹក ប៊ុនឆៃ អនុ​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ក៏​ធ្លាប់​បាន​ពន្យល់​ថា ​ព្រឹត្តិការណ៍​ឆ្នាំ​១៩៩៧នោះ ​គឺកើត​ឡើង​ចេញ​ពី​រឿង​មិន​ទុក​ចិត្ត​គ្នា។​ សម្រាប់​ហ្វ៊ុន​ស៊ិន​ប៉ិច ​អ្នក​នយោបាយ​ណា​មួយ ​ដែល​យក​ថ្ងៃ​ទី​៥-៦​ ខែកក្កដា​នេះ ​ជា​ថ្ងៃ​រំលឹក​អ្នក​ដែល​បាន​ស្លាប់​នោះ ​ជា​ការ​កេង​ ចំណេញ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ