តើការវិលត្រឡប់របស់លោកសម រង្ស៊ីមកដឹកនាំអតីតបក្សប្រឆាំងជាថ្មីអាចជួយស្រោចស្រង់បក្សឬធ្វើអោយបែកបាក់ផ្ទៃក្នុង?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥៣
សន្និសីទពិភពលោករបស់សាខាអតីតគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស បានសម្រេចឲ្យលោកសម រង្ស៊ី មកដឹកនាំអតីតបក្សប្រឆាំងក្នុងនាមជាប្រធានស្តីទី។ ចំណែកលោកសម រង្ស៊ីវិញ ក៏បានយល់ព្រមភ្លាមដែរចំពោះការវិលត្រឡប់មកដឹកនាំអតីតបក្សសង្រ្គោះជាតិជាថ្មីនេះ។ ប៉ុន្តែមន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំងមួយចំនួនដែលគាំទ្រលោកកឹម សុខា មិនគាំទ្រការសម្រេចនេះទេ ដោយថា វានឹងធ្វើឲ្យបែកបាក់ផ្ទៃក្នុង និងថាទង្វើបែបនេះ គឺជាបក្សប្រហារ។ ផ្ទុយទៅវិញ មន្ត្រីជាន់ខ្ពស់មួយចំនួនដែលគាំទ្រលោកសម រង្ស៊ី អះអាងថា ការធ្វើបែបនេះគឺចាំបាច់ ដើម្បីអាចស្រោចស្រង់អតីតគណបក្សសង្រ្គោះជាតិឡើងវិញ។