អានតួអត្ថបទ
បទសម្ភាស

លោក​ញឹម វណ្ណដា​៖ ​មិន​​បារម្ភ​ខ្លាំង​ពី​ស្ថានភាព​ទឹក​ជំនន់ ​តែ​បារម្ភ​ខ្លាច​ប្រជាពល​រដ្ឋ​អត់​ទឹក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​នៅ​រាត្រីនេះ ​គឺ​លោក​ទេសរដ្ឋ​មន្រ្តី ​ញឹម វណ្ណដា ​អនុ​ប្រធាន​ទី១ ​អាជ្ញាធរ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​។ ​ឆ្លើយតប​នឹង​សំណួ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ លោក​​ទេស​​រដ្ឋ​​មន្រ្តី​​បាន​​បញ្ជាក់​​ថា ​ស្ថាន​ភាព​​ទឹក​​ជំនន់​​នៅ​​កម្ពុជា​​ប៉ុន្មាន​​ថ្ងៃ​​មក​​នេះ​​មិន​​ធ្ងន់​​ធ្ងរ​​នោះ​ទេ​​ ហើយ​ស្ថានភាព​ទឹក​ជំនន់​នៅ​ខេត្ត​កំពត ​ដែល​លិច​លង់​ច្រើន​ជាង​នោះ ​ក៏​បាន​ធូស្រាល​មក​វិញ​ហើយ​។ ​ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ​ទឹក​ជំនន់​ក៏​កំពុង​លិច​នៅ​តំបន់​មួយ​ចំនួន​ទៀត​នៅ​ភាគ​ពាយ័ព្យ តែ​ក៏​មិន​គួរ​ឲ្យ​បារម្ភ​ ដូច​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១១​នោះទេ​។ ​តែគេ​នៅ​រង​ចាំមើល​ពីរថ្ងៃ​ទៀត ​ខណៈ​ដែល​កម្ពុជា​មិន​ទាន់​ឆ្លង​ផុត​ពី​ខ្យល់​ព្យុះថ្មី​មួយ​ទៀត ​ចាប់​ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃទី​២១​កញ្ញា​ខាង​មុខ​។

លោក ញឹម វណ្ណដា (រូបខាងឆ្វេង) ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
លោក ញឹម វណ្ណដា (រូបខាងឆ្វេង) ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ©Channa Siv
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ