អានតួអត្ថបទ
បទសម្ភាស

លោក សាន់ ម៉ាឡា៖ បុណ្យកោងកាងនៅខេត្តកោះកុង ទាក់ទាញយុវជនឲ្យស្រលាញ់ធម្មជាតិ និងចូលរួមការពារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក សាន់ ម៉ា​ឡា សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ (Co-founder at Mother Nature Cambodia) ដែលជា​អង្គការ​លេចធ្លោ​មួយ​​ក្នុងការ​ទប់ស្កាត់​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គីសនី​របស់​រដ្ឋាភិបាល នៅ​តំបន់​អា​រ៉ែ​ង កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុននេះ។ ជាថ្មី​ម្តង​ទៀង អង្គការ​មាតា​ធម្មជាតិ​តំណាង​ដោយ​យុវជន​ពី​ទីក្រុង​ភ្នំពេញ​ជាង២០០នាក់ កំពុង​ជម្រុញ​ចលនា​ថ្មី​មួយ ដើម្បី​ទប់ស្កាត់​សកម្មភាព​បូម​ខ្សាច់​នៅក្នុង​តំបន់​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​កោះកុង។ តាមរយៈ​ចលនា​នេះ ក្រុមយុវជន​មកពី​រាជធានី​ភ្នំពេញ​នេះ បានរៀបចំ​ពិធីបុណ្យ​មួយ គឺ​បុណ្យ​កោង​កាង ចាប់ពី​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៦ ខែឧសភា។ លោក សាន់ ម៉ា​ឡា សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ បាន​ថ្លែង​ក្នុងនាម​ជា​ភ្ញៀវ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ​ថា គោលបំណង​នៃ​ពិធីបុណ្យ​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​យុវជន​ចេះ​ស្រឡាញ់​និង​អភិរក្ស​ព្រៃកោងកាង។ មិនតែប៉ុណ្ណោះ តាមរយៈ​ពិធីបុណ្យ​នេះ យុវជន​ទាំងនេះ​ក៏​ត្រៀម​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​តំបន់​នេះ​ជា​តំបន់​អេកូ​ទេសចរណ៍​ផងដែរ។

លោក សាន់ ម៉ាឡា សហស្ថាបនិកអង្គការមាតាធម្មជាតិ (Co-founder at Mother Nature Cambodia) ដែលជាអង្គការលេចធ្លោមួយក្នុងការទប់ស្កាត់គម្រោងសាងសង់ទំនប់វារីអគ្គីសនីរបស់រដ្ឋាភិបាល នៅតំបន់អារ៉ែង។
លោក សាន់ ម៉ាឡា សហស្ថាបនិកអង្គការមាតាធម្មជាតិ (Co-founder at Mother Nature Cambodia) ដែលជាអង្គការលេចធ្លោមួយក្នុងការទប់ស្កាត់គម្រោងសាងសង់ទំនប់វារីអគ្គីសនីរបស់រដ្ឋាភិបាល នៅតំបន់អារ៉ែង។ @facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ