អានតួអត្ថបទ
បទសម្ភាស

លោក ជាវ ប៊ុនរិទ្ធ៖ មិន​យូរទេ មន្ត្រី​សាធារណៈ​ក៏​មាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខ​ភាព​​ដែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​រាត្រី​នេះ ​គឺ​ លោក​ជាវ​ ប៊ុនរិទ្ធ​ ប្រធាន​ការិយាល័យ​គោល​នយោបាយ​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​បេឡា​ជាតិ​របប​សន្តិ​សុខសង្គម​(ប.ស.ស)។ ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​(RFI)​ លោក​ជាវ​ ប៊ុនរិទ្ធ​ បាន​លើក​ឡើង​ថា​ក្រសួង​ការងារ​កំពុង​តែ​បន្ត​រៀបចំ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ចំពោះ​កម្មករ​និយោជិត ​ដែល​ធ្វើ​ការងារ​លើ​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ និងមន្ត្រីសាធារណៈផងដែរ។ លោកបន្ថែមថានៅឆ្នាំ២០១៨ខាងមុខ សហគ្រាស​គ្រឹះស្ថាន​ដែល​មាន​កម្មករ​ពី​ម្នាក់​ឡើង​ទៅ​នឹង​មាន​សិទ្ធិ​ទទួល​បាន​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខ​ភាព​ដូចស​ហគ្រាស​ធំៗ​៕

លោក​ជាវ ប៊ុនរិទ្ធ ប្រធាន​ការិយាល័យ​គោល​នយោបាយ​នៃ​បេឡាជាតិ​របប​សន្តិសុខ​សង្គម​ ហៅ​កាត់​ថា​បសស។ ​
លោក​ជាវ ប៊ុនរិទ្ធ ប្រធាន​ការិយាល័យ​គោល​នយោបាយ​នៃ​បេឡាជាតិ​របប​សន្តិសុខ​សង្គម​ ហៅ​កាត់​ថា​បសស។ ​
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ