អានតួអត្ថបទ
បទសម្ភាស

លោកឆាយ ធី នឹង​យក​ទស្សនៈ​វិស័យ​របស់​អាដហុក​មក​អនុ​វត្ត​នៅ​ពេល​ជា​ប់​ជា​មេឃុំ​គណបក្ស​ប្រជា​ជន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះ គឺលោកឆាយ ធី មន្ត្រី​​អង្គការ​​សិទ្ធិ​មនុស្ស​អាដ​ហុក​​​ដ៏លេច​ធ្លោ​​ក្នុង​​ខេត្ត​រតនគិរី។ លោក​ឆាយ ​ធី​ គ្រោង​នឹង​បញ្ចប់​ការ​ងារ​ពី​​អាដ​ហុក​​ក្នុង​ដំណាច់​ខែម​ករា​​នេះ ​ហើយ​លោក​នឹង​ឈរ​ឈ្មោះជា​មេឃុំ​ក្នុង​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅតំបន់ដែ​ល​លោក​រស់​នៅ ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​។ លោក​ឆាយ ធី បញ្ជាក់​ថា​លោក​នឹង​យក​ទស្សនៈ​វិស័យ​របស់​សមា​គម​អាដហុក ​ដែល​កន្លង​មក​លោក​បាន​ដឹងពី​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ ​ដឹង​ពី​ផ្លូវ​ច្បាប់​ ហើយ​លោក​នឹង​មិន​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋានរបស់​លោក​ខក​បំណង​ទេ។​ 

លោកឆាយ ធី មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ដ៏​លេច​ធ្លោ​ក្នុង​ខេត្ត​រតនគិរី​
លោកឆាយ ធី មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ដ៏​លេច​ធ្លោ​ក្នុង​ខេត្ត​រតនគិរី​ Chhay Thi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ