អានតួអត្ថបទ
បទសម្ភាស

លោកហង្ស ពុទ្ធា៖ ពលករ​ចំណាក​ស្រុក​ជាង​ ១​លាន​នាក់ អាច​មិន​បាន​ចុះ​ឈ្មោះបោះ​ឆ្នោត​ថ្មី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពី​ថ្ងៃ​ទី​ ១៣ វិច្ឆិកា​មក សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ គ.ជ.ប បាន​ចំណាយ​ពេល​ ៤ថ្ងៃ​ចុះ​ទៅ​ពិនិត្យ​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​បណ្តា​ខេត្ត​ទាំង​ ២៥ ទូទាំង​ប្រទេស។ បញ្ហា​ធំ​ដែល​គ.ជ.ប បាន​រក​ឃើញ​នោះ គឺ​ពលករ​ចំណាក​ស្រុក​មិន​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត ខណៈ​ដំណើរ​ការ​ចុះ​ឈ្មោះ​នឹង​បិទ​បញ្ចប់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ នេះធ្វើ​ឲ្យ​លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​ គ.ជ.ប ដែល​ជា​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ បាន​ប៉ាន់​ប្រមាណ​ថា ពលករ​នៅ​ក្រៅ​ស្រុក​ជាង​ ១​លាន​នាក់​អាច​មិន​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​។ ទោះ​បីជា​បែប​នេះ​ក្តី អ្នក​នាំ​ពាក្យ​រូប​នេះ អះអាង​ថា មិន​មាន​វិធី​ណា​អាច​ដោះស្រាយ​បាន​ទេ​នៅ​ពេល​នេះ។

លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​
លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​ @គ.ជ.ប
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ