អានតួអត្ថបទ
កម្ពុជា

ប្រព័ន្ធ​សម្ពាធ​ទាប៖ ខេត្ត​ចំនួន៦ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ចាប់​ពី​ថ្ងៃ​ទី​១-៣ តុលា ឆ្នាំ​២០១៦

ខេត្ត​ចំនួន​៦ អាច​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង​ចាប់​ពី​ថ្ងៃ​ទី​១-៣​ តុលា​ ឆ្នាំ​២០១៦​នេះ។ ខេត្ត​ចំនួន​៦​ នោះ​រួម​មាន​ផ្នែក​ខ្លះ​នៃ​ខេត្ត កណ្តាល តាកែវ កំពត ពោធិ៍សាត់ កំពង់ស្ពឺ និង​ខេត្ត​កំពង់​ឆ្នាំង។ ក្រសួង​ធនធាន​ទឹក និង​ឧត្តុនិយម​បាន​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយត្ន័​ខ្ពស់​ចំពោះ​ជំនន់​ទឹក​ភ្លៀង​ ដែល​អាច​កើត​មានក្នុ​ង​អំឡុង​សបា្តហ៍​នេះ។អត្ថបទដោយ ប៉ុន សោភ័ណ

ទិដ្ឋភាពទឹកជំនន់នៅភ្នំពេញ
ទិដ្ឋភាពទឹកជំនន់នៅភ្នំពេញ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប អាច​បណ្តាល​ឱ្យ​ខេត្ត​ចំនួន​៦​ នៅ​កម្ពុជា​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង។ នៅ​សប្តាហ៍​នេះ​ប្រព័ន្ធ​សម្ពាធ​ទាប បាន​រំកិល​ខ្លួន​ទៅ​ភាគ​ខាង​ជើង​ប្រទេស ដោយ​បាន​អូស​កាត់​នៅ​លើ​ផ្ទៃ​រង​ទឹក​ភ្លៀង​នៃ​អាង​ទន្លេ​មេគង្គ​នៅ​ក្នុង​ប្រទេស​ថៃ​ និង​ប្រទេស​ឡាវ។ ប្រព័ន្ធ​សម្ពាធ​ទាប នេះ​ក៏​បណ្តាល​មក​ពី​ឥទ្ធិពល​នៃ​ខ្យល់​ព្យុះ​ទី​១៧ ប្រចំាឆ្នាំ ដែល​មាន​ឈ្មោះ​ម៉េជី​ ដែល​បាន​វាយ​ប្រហារ​កោះ​តៃវ៉ាន់​កាល​ពី​ថ្ងៃ​អង្គារ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់។ នៅ​​ពេល​​ដែ​ល​​ព្យុះ​ ម៉េជី ​ទៅ​​ដល់​​ជិត​​កោះ​​តៃវ៉ាន់ ​កម្លាំង​​ស្រូប​​របស់​​វា​ បាន​​ទាញ​​យក​​ប្រព័ន្ធ​​សម្ពាធ​​ទាប​​ឱ្យ​​រំកិល​​ទៅ​​ទិស​​ជើង។​

លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​បាន​ប្រាប់​វិទ្យុ​បារំាង​អន្តរជាតិ​ថា នៅ​យប់​នេះ​ព្យុះ​ម៉េជី នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ភាគ​ខាង​កើត ហើយ​វា​នឹង​ថមថយ​ឥទ្ធិពល​បន្តិច​ម្តង​ៗ​ ទៅ​ជា​វិសមា្ពធ ​និង​ក្រោយ​មក​ក្លាយ ទៅ​ជា​សម្ពាធ​ទាប​នៅ​ពេល​ ដែល​បាន​ទៅ​ដល់​ដីគោក។ មាន​ន័យ​ថា នៅ​ពេល​ដែល​ព្យុះ​អស់​ឥទ្ធិពល ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​ចាប់​ផ្តើម​បង្កើន​ឥទ្ធិពល​ឡើង​វិញ។ ដូច្នេះ​នៅ​ចុង​សប្តាហ៍​នេះ​រឺ​ដើម​សប្តាហ៍​ក្រោយ​ប្រព័ន្ធ​សម្ពាធ​ទាប​ និង​មាន​ឥទ្ធិពល​ឡើង​វិញ ធ្វើ​ឱ្យ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​កើន​ឡើង ជា​ហេតុ​នាំ​ប្រទេស​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ជោគជាំ។ ជា​ពិសេស​តំបន់​ទំនាប​ និង​តំបន់​ជាប់​ផ្លូវ​ទឹក គឺ​ជា​ខេត្ត​ដែល​រង​ការ​ប្រឈម​ច្រើន​ជាង​គេ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ធនធាន​ទឹក​ក៏​បាន​ចេញ​នូវ​វិធានការណ៍​មួយ​ចំនួន​ដូច​ជា ការ​បង្វែរ​ទឹក​ចេញ។ មាន​ន័យ​ថា ​កន្លែង​ណា​ដែល​អាច​ទាញ​ទឹក​ទុក​បាន​ គឺ​ត្រូវ​ទាញ​ទុក​យក​ទៅ​ប្រើប្រាស់​នៅ​ពេល​ខាង​មុខ។ វិធាន​បន្ទាប់​គឺ ការ​ត្រៀម​នូវ​គ្រឿង​ចក្រ​មួយ​ចំនួន​ធ្វើ​យ៉ាង​ណា​បើក​ផ្លូវ​ទឹក​ ដើម្បី​អោយ​ចរន្ត​ទឹក​ភ្លៀង​ហូរ​ទៅ​កាន់​បឹង​ទន្លេ​សាប​អោយ​កាន់​តែ​ឆាប់​រហ័ស។ នេះ​គឺ​ជា​វិធានការណ៍​ចម្បង​មួយ ដែល​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច នៅ​ក្នុង​ការ​ទប់​ស្កាត់​ជំនន់ទឹកភ្លៀង ក៏​ដូច​ជា​ជៀសវាង​ការ​ខូចខាត​ផ្សេង​ៗ​ ដែល​អាច​កើត​មាន​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ