អានតួអត្ថបទ
កម្ពជា

គោ ក្របី ជាង​២០០​ក្បាល​បាន​ងាប់​ក្នុង​ខេត្ត​មួយ​ចំនួន​ដោយ​សារ​អាកាស​ធាតុ​ក្ដៅ

ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹង​ថា មាន​សត្វ​គោ ក្របី ជាង​២០០ក្បាល​បាន​ងាប់​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ដោយ​សារ​អាកាស​ធាតុ​ក្ដៅ។ ក្រៅ​ពី​សត្វ​ពាហនៈនេះ គឺ​មាន​សត្វ​ស្វា​ខ្មៅ​៣០​ក្បាល​បាន​ស្លាប់​នៅ​ខេត្ត​បាត់​ដំបង។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយចូល​មក​ដល់​រដូវ​វស្សា​ដែល​នាំ​មក​នូវ​ភ្លៀង​កក់​ខែ​នេះ  អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​បានគូស​បញ្ជាក់​ថា គោ ក្របី ឬ សត្វស្វា លែង​ងាប់​ទៀត​ហើយ។

@Google
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​គោ ក្របី ជាង​២០០​ក្បាល​ងាប់​ក្នុង​រដូវ​ក្ដៅ ក្រសួង​កសិកម្ម​រុក្ខា ប្រមាញ់ និង នេសាទ បាន​ធ្វើ​របាយ​ការណ៍​ប្រាប់​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បញ្ហា​នេះ។  ក្នុង​នោះ​ខេត្ត​កំពង់ស្ពឺ​ងាប់ គោ ក្របី ជាង៥០ក្បាល កំពង់ធំជាង៤០ក្បាល ​កណ្ដាលជាង១០ក្បាល បាត់ដំបង១៨ក្បាល ​ស្ទឹងត្រែងជិត៦០ក្បាល។                                                     ​​​

ចំពោះ​ខេត្ត​ស្ទឹង​ត្រែង លោក​ ឡោ រស្មី អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ការពារ​ថា សត្វ​គោ​ក្របី​ងាប់​មិន​ដល់​៣០០​ក្បាល​ទេ បើ​គិត​ក្នុង​ខែ​មេសា​ដែល​ស្ថិត​នៅ​ក្នុង​រដូវ​ក្ដៅនេះ។ ប៉ុន្តែ​ចំនួន​៣០០​ក្បាល​នេះ​អាច​ស្លាប់​ដោយ​រាប់​ចាប់​តាំង​ពី​ខែ​មករា​មក។

វិធាន​ការ​សម្រាប់​ក្រសួង​កសិកម្ម​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​នេះ​ លោក ឡោ រស្មី បាន​ផ្ដាំ​ផ្ញើ​ទៅ​ប្រជាពលរដ្ឋ​ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​មន្ទីរ​កសិកម្ម​ នៅ​តាម​បណ្ដាលខេត្ត​និង​ភ្នាក់​ងារ​ពេទ្យ​សត្វ​ភូមិ​ដើម្បី​សង្គ្រោះ​សត្វ​ នៅ​រស់​ឲ្យ​ទាន់​ពេល​វេលា បើ​មាន​ការសង្ស័យ។ លោក ក៏​បាន​ជំរុ​ញ​ឲ្យ​ប្រជាពលរដ្ឋ​ស្វែង​រក​ប្រភព​ចំណី​បន្ថែម​ដូច​ជា ដើមចេក ពោត ស្លឹក​ដូង ដើម្បី​បញ្ចៀស​ការ​រើស​ចំណី​ស៊ី​ដោយ​គ្មាន​សុវត្ថិភាព ។ បន្ថែមពីលើ​នេះ​លោក​ក៏​បាន​ណែ​នាំ​ឲ្យ​ពលរដ្ឋ​ចង​គោ ក្របី នៅ​ក្រោម​ម្លប់​ដែល​ស្ថិត​នៅ​ក្នុងកម្រិត​មួយ​សម​ស្រប។​​

ក្រៅ​ពី​សត្វ គោ ក្របី បាន​ងាប់​ក្នុង​អំឡុង​ពេល​រដូវ​ក្ដៅ​នេះ នៅ​មាន​សត្វ​ស្វា​ខ្មៅប្រមាណ​ជាង​៣០​ក្បាល បាន​ងាប់​កាល​ពី​ថ្ងៃ​ទី ២៨ ខែមេសា នៅ​តំបន់​បឹង​ស្នោ និង​បឹងត្រោះ នៅ​ចំនុច​ម្តុំ​វាល​ដូនអំ ឃុំ​ព្រែក​លួង ស្រុក​ឯក​ភ្នំ ចំងាយ​ជាង​៤០​គីឡូ​ម៉ែត្រ​ពី​ទី​រួមខេត្ត​បាត់​ដំបង។

មូល​ហេតុ​ដែល​ធ្វើ​អោយ​សត្វ​ស្វា​ខ្មៅ​ទាំង​នេះ​ដេក​ងាប់ គឺ​ដោយ​សារ​តែ​ពួក​វា​បាន​រត់ភៀស​ខ្លួន​ពី​តំបន់​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ មក​រក​ជម្រក និង​ទឹក​ផឹក តែ​ដោយ​សារ​ឆ្នាំ​នេះមាន​ភាព​រាំង​ស្ងួត​ខ្លាំង​ពេក ធ្វើ​អោយ​បឹង​បួ​តូចៗ​ត្រូវ​រាំង​ស្ងួត​អស់ ទើប​ធ្វើ​អោយ​សត្វ​សា្វទាំង​នោះ​ដេក​ងាប់​ដោយ​សារ​អត់​ទឹក និង​ក្តៅ​ខ្លាំង​ពុំ​មាន​ជម្រក​ជ្រក។

ដោយ​ឡែក​ក្រៅ​ពី​គោ ក្របី និងស្វា ដែល​បាន​ស្លាប់​ក្នុង​រដូវ​ក្ដៅ​នេះ​នៅ​មាន​ត្រី​៦៨​តោនទៀត​បាន​ងាប់​នៅ​បឹង​ទន្លេ​ឆ្មា ក្នុង​ខេត្ត​កំពង់​ធំ។ ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ទន្លេ​សាប បង្ហាញ​ មូល​ហេតុនៃ​ការ​ងាប់​របស់​ត្រី​រាប់​សិប​តោន​ ​នេះ​ គឺ​បណ្តាល​មក​ពី​កង្វះ​អ៊ុក​ស៊ី​សែន និង ភ្លើង​ឆេះ​ព្រៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ