អានតួអត្ថបទ
បទសម្ភាស

លោក​ អំ សំអាត​៖ ​អាជ្ញាធរ​គួរ​តែ​​បើក​ទូលាយ​​ដល់​​ក្រុម​​អ្នក​​ហែក្បួន​​ធម្ម​យាត្រា​ ​សិទ្ធិ​យាត្រា​ ​ប្រារព្ធ​​ទិវា​​សិទ្ធិ​មនុស្ស​​ ថ្ងៃ​១០ធ្នូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សកម្មជន​សិទ្ធិមនុស្ស​ ដឹកនាំ​ដោយ​ព្រះសង្ឃ​ នឹងធ្វើ​ការ​ដើរហែក្បួន​ធម្មយាត្រា​ សិទ្ធិ​យាត្រា​ លើ​ដង​ផ្លូវជាតិ​ ចំនួន​ ៦ ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃទី៥​ ដល់​ថ្ងៃទី១០​ ខែធ្នូ​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ លើក​ទី៦។​ មកដល់​ថ្ងៃ៤ធ្នូ​នេះ​ អាជ្ញាធរ​ខេត្ត​ និង​តាម​វត្ត​មួយ​ចំនួន​ ពិសេស​នៅ​ខេត្តកំពង់ចាម​ បាន​ហាម​មិន​ឲ្យ​មាន​ពិធី​ហែក្បួន​ធម្មយាត្រា​ និង​មិន​ឲ្យ​ក្រុម​អ្នក​ហែក្បួន​ធម្មយាត្រា​ ស្នាក់នៅ​នោះទេ។​ លោក​ អំ សំអាត​ អ្នកសម្រប​សម្រួល​សិទ្ធិមនុស្ស​ របស់​អង្គការ​លីកាដូ​ បាន​លើកឡើងថា ​អាជ្ញាធរ​គួរតែ​បើកទូលាយ​ដល់​ក្រុម​អ្នក​ហែក្បួន​ធម្មយាត្រា​ ដើម្បី​សិទ្ធិមនុស្ស​ ព្រោះ​ជា​ការប្រារព្ធ​ទិវាសិទ្ធិ​មនុស្ស​រួមគ្នា​ ក្នុង​បុព្វហេតុ​លើក​តម្កើង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត របស់​អង្គការសិទ្ធិមនុស្ស លីកាដូ
លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត របស់​អង្គការសិទ្ធិមនុស្ស លីកាដូ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ