អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក ហ៊ុន សែន បើក​ផ្លូវ​ឲ្យ​លោក លឺ ឡាយស្រេង ​ចូល​ស្រុក តែ​ត្រូវ​ឈប់​ប្រមាថ​ព្រះមហាក្សត្រ​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ០១ មេសានេះ បាន​ប្រកាស​បើក​ផ្លូវ​ឲ្យ​លោក លឺ ឡាយ​ស្រេង អតីត​ឧប​នាយក​រដ្ឋមន្ត្រី​កូតា​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ចូល​ស្រុក​វិញ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ លោក លឺ ឡាយស្រេង ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេសថៃ បាន​អំពាវ​នាវ​សុំ​ការ​លើក​លែង​ទោស ដើម្បី​បាន​វិល​ត្រលប់​មក ប្រទេស​កំណើត​វិញ បន្ទាប់​ពីបាន​ឃ្លាត​ឆ្ងាយ​ពីប្រទេស​កំណើត​អស់​រយៈ​ពេល​២ឆ្នាំ​។ 

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @REUTERS
ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសនៅថ្ងៃ​នេះថា នឹងគ្មាន​ការចោទ​ប្រកាន់ ឬចាប់​ខ្លួនលោក លឺ ឡាយស្រេង អតីតឧ​បនាយករដ្ឋមន្ត្រីនិងជា​​អតីតមន្ត្រីជាន់ខ្ពស់​គណបក្សរាជានិយម​ហ្វ៊ុនស៊ិនប៉ិចនោះឡើយ ប្រសិនបើអ​តីតឧបនាយករ​ដ្ឋមន្ត្រីវ័យ៨០ប្លាយ​ឆ្នាំរូបនេះ វិលត្រលប់​មកកាន់ប្រទេស​កម្ពុជាវិញក្នុងពេ​លនេះ។ ការប្រកាសរបស់លោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ គឺ​បន្ទាប់ពីកាសែត​បាងកកប៉ុស្តិ៍ បាន​ចុះផ្សាយពីការអំពាវ​នាវរបស់ លោក លឺ ឡាយស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី និងជាអតីត​មន្ត្រីជាន់ខ្ពស់គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និងការ​អំពាវនាវតាមរយៈគណនីហ្វេសប៊ុក​របស់ខ្លួន កាលពី​ថ្ងៃទី២៩ មីនា ដោយសុំ​ការលើកលែងទោស​ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បានវិលត្រឡប់​ចូលមករស់នៅ​ក្នុងជីវិតចុងក្រោយ​របស់លោកនៅក្នុងប្រទេស​កំណើតវិញ។

ឆ្លើយតប​នឹងការអំពាវនាវនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​ពីលើវេទិការចែក​សញ្ញាប័ត្រ​ដល់និស្សិត​នៅថ្ងៃនេះ ដោយ​ធ្វើកាយវិការ​បក់ដៃហៅ លោក លឺ ឡាយស្រេង ឲ្យ​វិលចូលស្រុក​ខ្មែរវិញ ប៉ុន្តែត្រូវ​ឈប់ប្រមាថព្រះមហាក្សត្រ​តទៅទៀត។

សូមបញ្ជក់​ជូនថា លោក លឺ ឡាយស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​និងជាអតីតមន្ត្រីជាន់​ខ្ពស់គណបក្សរាជា​និយមហ្វ៊ុនស៊ិនប៉ិច បានគេច​ខ្លួនទៅកាន់ទីក្រុងបាងកកប្រ​ទេសថៃ កាលពីថ្ងៃទី ២៣ តុលា ឆ្នាំ២០១៧ បន្ទាប់​ពីលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានប្តឹង​លោកទៅកាន់តុលាការក្រុ​ងភ្នំពេញ ក្នុងបណ្តឹ​ងប្រមាថព្រះមហាក្សត្រ។ បណ្តឹ​ងកាលណោះ បានកើតចេ​ញពីការបែកធ្លាយនៃសារ​សំលេងសន្ទនាគ្នា​រវាងលោក លឺ ឡាយស្រេង ជាមួយលោក​ស្រី គី លំអង អតីតតំណាងរា​ស្ត្រគណបក្សហ្វ៊ុនស៊ិនប៉ិច ដែល​មានខ្លឹមសារជាអាថ៌ ​បានធ្វើឲ្យប៉ះពាល់ដល់ព្រះចេ​ស្តាព្រះមហាក្សត្រ សម្តេ​ចក្រុមព្រះ នរោត្តម ​រណឬទ្ធិ ព្រមទាំងទាំងធ្វើ​ឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រមុ​​ខរដ្ឋាភិបាលកម្ពុជាផង។ ប​ណ្តឹងកាលណោះ តុលាកា​រក្រុងភ្នំពេញ បានកាត់ក្តីឲ្យ​លោក លឺ ឡាយស្រេង ចាញ់និងស​ងសំណងទៅលោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ១២ម៉ឺន៥ពាន់​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ