អានតួអត្ថបទ
បទសម្ភាស

លោក កឹម អឿន៖ ការ​ប្រើ​ប្រាស់​ឡើង​វិញ ជួយ​ធនធាន​ធម្មជាតិ​និង​សេដ្ឋកិច្ច

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផ្សារ​កម្សាន្ត SunFair លក់​របស់​មួយ​ទឹក​ដំបូង​បង្អស់​នៅ​កម្ពុជា បាន​ចាប់​ផ្ដើម​ដំណើរការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​មាន​ស្តង់​ជាង​១០០ និង​​អ្នក​ចូល​រួម​ប្រមាណ​២​ពាន់​នាក់​។ លោក កឹម អឿន ស្ថាបនិក​ផ្សារ​កម្សាន្ត ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​ថ្ងៃ​នេះ បាន​បញ្ជាក់​ថា ផ្សារ​នេះ​បង្កើត​ឡើង​ដោយ​ឈរ​លើ​ទស្សនៈ​ម៉ុតតៃណៃ​របស់​ជប៉ុន មាន​គោលដៅ​ជំរុញ​ការ​ប្រើ​ប្រាស់​ឡើង​វិញ ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​​នៅ​ក្នុង​ការ​ផលិត​វត្ថុ​ថ្មី​។ បើ​តាម​លោក កឹម អឿន ផ្សារ​កម្សាន្ត​មិន​ត្រឹម​តែ​ស្វាគមន៍​ការ​ទិញ ​លក់​ ឬ​ផ្ញើ​លក់​ទំនិញ​មួយ​ទឹក​ប៉ុណ្ណោះ​ទេ ប្រជាពលរដ្ឋ​​ក៏​អាច​ចូល​រួម​បរិច្ចាគ​របស់​ប្រើ​ប្រាស់​រួច ក្នុង​សកម្មភាព​សប្បុរសធម៌​ផង​ដែរ​។

លោក កឹម អឿន ស្ថាបនិក​ផ្សារ​កម្សាន្ត លក់​របស់​មួយ​ទឹក
លោក កឹម អឿន ស្ថាបនិក​ផ្សារ​កម្សាន្ត លក់​របស់​មួយ​ទឹក RFI/Im Rachna
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ