អានតួអត្ថបទ
បទសម្ភាស

លោក​សុខ ទូច​៖​អាមេរិក​​នឹង​មិន​​លុបចោល​​បំណុល​​ដែល​​កម្ពុជា​​ជំពាក់​​នោះទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​យប់មិញ​នៅក្នុង​ពិធីបុណ្យ​សមុទ្រ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើងថា អាមេរិក គឺជា​អ្នកជំរុញ​ឲ្យ​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច នរោត្តម សីហនុ ហើយ​ដោយសារតែ​រដ្ឋប្រហា​រ​នេះហើយ​បាន​នាំ​ឲ្យ​មាន​សង្គ្រាម​និង​បង្កើត​ឲ្យ​មាន​របប​ខ្មែរក្រហមបណ្តាល​ឲ្យ​មាន​វិនាសកម្ម​ធ្ងន់ធ្ងរ​ដល់​ប្រទេស​កម្ពុជា។ ត្រង់ចំណុច​នេះ លោក​ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​ត្រូវតែ​ប៉ះប៉ូវ​ដល់​កម្ពុជា​វិញតាមរយៈ​ការលុបចោល​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​ជាង៣០០លាន​ដុល្លារ​អាមេរិក។ លោក​បណ្ឌិត​សុខ ទូច អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ដែលជា​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ បាន​អះអាងថា អាមេរិក​នឹងមិន​លុបចោល​បំណុល​នេះ​នោះទេ ព្រោះ​ថាបើ​លុបចោល ឫ​បង្វែរ​ជា​ជំនួយ​ក្នុង​វិស័យ​អប់រំ និង​កសិកម្ម​ដល់​កម្ពុ​ជា​នោះ ស្មើនឹង​អាមេរិក​ទទួលស្គាល់ថា​ខ្លួន​បានមក​បំផ្លាញ​កម្ពុជា​ក្នុង​ទសវត្សរ៍៧០។

លោកសុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ
លោកសុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ