អានតួអត្ថបទ
បទសម្ភាស

លោកឈាង វណ្ណារិទ្ធិ៖ កម្ពុជា​អាច​មិន​ទទួល​បាន​ការ​​យក​ចិត្ត​ទុក​ដាក់​ច្រើន​ពី​អាមេរិក​ ក្រោយ​ពេល​ដូណាល់​ត្រាំ​ឡើង​កាន់​អំណាច​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជា​ពល​រដ្ឋ​អាមេរិក​បាន​រក​ឃើញ​ប្រធានា​ធិបតី​ទី​៤៥ ​របស់​ខ្លួន ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​កាល​ពី​ថ្ងៃ​ទី០៨​ ខែ​វិច្ឆកា​។ គ្រប់​គ្នា​បាន​បង្ហាញ​ការ​ភ្ញាក់​​ផ្អើល​​ពេល​លោក​ដូណាល់​ត្រាំ​ជា​ប់ឆ្នោត​ជា​ប្រធានា​ធិបតី​។ ជុំវិញ​ការ​បោះ​ឆ្នោត​នៅ​អាមេរិក​នេះ​ វិទ្យុ​បារាំង​អន្តរ​ជាតិ​បាន​អញ្ជើញ​លោកឈាង វណ្ណារិទ្ធិ​ ជា​អ្នក​ស្រាវ​ជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​ និង​សន្តិ​ភាព​ ក្នុង​នាម​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ។​ លោកឈាង វណ្ណារិទ្ធិ ​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​លោក​ដូណាល់​ត្រាំ​ឡើង​កាន់​តំណែង​ជា​ប្រធានា​ធិបតី​អាមេរិក​ ​នោះអាមេរិក​ប្រហែល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្ពុជា ​និង​ក្នុង​តំបន់​។ លោក​បន្ថែម​ថា​ប្រសិន​បើ​អាមេរិក​ មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​តំបន់​ ឬ​កម្ពុជា ​វា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ផ្នែក​ណា​មួយ ​ដូច​ជា​ផ្នែកពាណិជ្ជ​កម្ម​​ ក៏​ដូច​ជា​ការ​វិនិយោគ​ជា​ដើម​។ 

លោកឈាង វណ្ណារិទ្ធិ ជា​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិការ​ និង​សន្តិភាព
លោកឈាង វណ្ណារិទ្ធិ ជា​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិការ​ និង​សន្តិភាព RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ