លោកច័ន្ទ សុផល៖បើសិនអឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធ នោះមុខទំនិញនាំចូលពីកម្ពុជាខ្លះនឹងបាត់បង់ទីផ្សារ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៨
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងអ្នកវិភាគសេដ្ឋកិច្ចកម្ពុជា។ ជុំវិញការព្រមានចង់ឲ្យមានព្យួរប្រព័ន្ធអនុគ្រោះពន្ធសភាអឺរ៉ុប លោកច័ន្ទ សុផល បានលើកឡើងថា ប្រសិនបើការព្យួរប្រព័ន្ធអនុគ្រោះពន្ធនោះកើតឡើងមែន នោះមុខទំនិញរបស់កម្ពុជាមួយចំនូនអាចនឹងបាត់បង់ទីផ្សារនៅក្នុងតំបន់អឺរ៉ុប ដោយសារតែគេនឹងងាកទៅទិញទំនិញពីប្រទេសផ្សេងដែលមិនមានការបង់ពន្ធជំនួសវិញ។ តែយ៉ាងណាក៏ដោយចុះ លោកច័ន្ទ សុផល អះអាងថា ការចង់ឲ្យមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជានេះគឺគ្រាន់តែជាសំណូមពររបស់សភាអឺរ៉ុបប៉ុណ្ណោះ មិនមែនជាចំណាត់ការរបស់ប្រទេសជាសមាជិកឡើយ។