អានតួអត្ថបទ
បទសម្ភាស

លោក​អេង ឆៃអ៊ាង​៖ ​វិវាទ​ដីធ្លី​​កើតឡើង​​ដោយសារ​​អាជ្ញាធរ​​មូលដ្ឋាន​​អនុវត្ត​​មិន​ត្រឹមត្រូវ​​តាមបទបញ្ជា​រដ្ឋាភិបាល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​​វិទ្យុ​បារាំង​ នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ ​គឺ​លោក​អេង ឆៃអ៊ាង ​ប្រធាន​​គណៈ​កម្មការ​​សិទ្ធិមនុស្ស​ ទទួល​​ពាក្យ​បណ្តឹង​ អង្កេត ​និង​​ទំនាក់ទំនង​​រដ្ឋសភា ​ព្រឹទ្ធសភា ​ឬ​​គណៈកម្មការ​ទី១​ របស់​​រដ្ឋសភា​។ ​ចាប់​តាំង​ពី​​កាន់​តំណែង​​ថ្មី ​ជា​​ប្រធាន​​គណៈកម្មការ​​ទី១​ រដ្ឋសភា​ កាល​ពី​ដើម​​ខែកញ្ញា​ មក​ដល់​ពេលនេះ ​មាន​​បណ្តឹង​​រឿង​​ដីធ្លី​​ជាង ​១០០ ​ករណី ​ត្រូវ​បាន​​ប្រជាពលរដ្ឋ​ ដាក់​​មក​សុំ​​អន្តរាគមន៍​​ពី​​រដ្ឋសភា​។ ​លោក​អេង ​ឆៃអ៊ាង ​ជា​​អ្នក​តំណាងរាស្ត្រ​​គណបក្ស​​សង្គ្រោះ​ជាតិ ​បាន​​កត់​សម្គាល់​ថា​ វិវាទ​​ដីធ្លី​​នៅ​​កម្ពុជា ​កើតឡើង​​ដោយសារ​​អាជ្ញាធរ​​មូលដ្ឋាន​ អនុវត្ត​​មិន​បាន​​ត្រឹមត្រូវ​​តាម​​លិខិតបទដ្ឋាន​​របស់​​រដ្ឋាភិបាល​។​

លោកអេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១រដ្ឋសភា
លោកអេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១រដ្ឋសភា RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ