អានតួអត្ថបទ
បទសម្ភាស

យុវ​សកម្មជន​៖ ​តំបន់​​អា​រ៉ែ​ង​​ជា​​ឋានសួគ៌​​សម្រាប់​​ឆាក​ជីវិត​​ដែល​​ខ្ញុំ​​ជួប​ប្រទះ​​មុន​ដំបូង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​របស់​​វិទ្យុ​​បារាំង​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​​គឺ​​យុវជន​ហេង សំណាង ​និង​យុវតី ​ធី ​សុវណ្ណ​ថា​ ដែល​​រៀប​​ដំណើរ​​ទស្សនកិច្ច​​សិក្សា​​ទៅ​កាន់​​ស្រុក​​ថ្មបាំង ​ខេត្ត​កោះកុង។​ ចាប់​ពី​​រសៀល​​ថ្ងៃ​​សុក្រ​​ស្អែក​​រហូត​ដល់​​ល្ងាច​​ថ្ងៃអា​ទិត្យ ​ក្រុម​មនុស្ស​​ប្រហែល​១០០នាក់​ ភាគច្រើន​​ជា​​យុវជន ​នឹង​​ស្រាវជ្រាវ​​អំពី​​តំបន់​​ព្រៃ​​ដែល​​ជនជាតិ​ដើម​​ភាគតិច​​ជង​​រស់នៅ ​ព្រម​ទាំង​​ដាំ​​កូន​ឈើ​​ប​ន្ថែម​​ក្នុង​​តំបន់​​ដ៏​​ចម្រូង​ចម្រាស់​​នោះ​​ផង​។ ​យុវ​និស្សិត ​ហេង សំណាង ​អះអាង​ថា ​ទឹកដី​​អា​រ៉ែ​ង​​ជា​«ឋានសួគ៌​ដំបូង​​សម្រាប់​​ឆាកជីវិត​»​រ​​បស់ខ្លួន​ រី​ឯ​​សិស្ស​​វិទ្យាល័យ ​ធី សុវណ្ណ​ថា ​ជឿជាក់​ថា ​គេ​​អាច​​ប្រែ​ក្លាយ​​វា​​ឱ្យ​ទៅ​ជា​​តំបន់​​ទេសចរណ៍​ធម្មជាតិ​​បាន​។​

យុវតី ​ធី សុវណ្ណ​ថា ​និង​​យុវជន ​ហេង ​សំណាង ​
យុវតី ​ធី សុវណ្ណ​ថា ​និង​​យុវជន ​ហេង ​សំណាង ​ RFI/ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ