លោក អាត់ ធន់៖ ការចរចាតម្លើងប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០១៦ គ្មានតម្លាភាពទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:២៧
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃនេះ គឺលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងជាប្រធានសហជីព ស៊ីខាវឌូ។ លោក អាត់ ធន់ បានលើកឡើងថា ការចរចាត្រីភាគីដើម្បីតម្លើងប្រាក់ខែកម្មកររោងចក្រសម្រាប់ឆ្នាំ២០១៦ នឹងមិនមានកិច្ចសន្ទនាសង្គម និងតម្លាភាពនោះទេ។ មិនមានតម្លាភាពព្រោះ បើតាមប្រធានសហភាពការងារកម្ពុជារូបនេះ គណៈកម្មការត្រីភាគី មានសមាសភាពភាគច្រើនដែលលម្អៀងទៅខាងនិយោជក។ ហើយមេដឹកនាំសហជីពភាគច្រើន កំពុងតែរងគ្រោះដោយបណ្ដឹងតុលាការ គ្មានសិទ្ធិក្នុងការបញ្ចេញមតិដោយសេរីថែមទៀត។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ