អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ប្រាក់​​ឈ្នួល​​នៅ​តែ​​ជា​​បញ្ហា​​អាទិភាព​​ដែល​​ក្រុម​​សហជីព​​បន្ត​ទាមទារ​​ឲ្យ​រដ្ឋាភិបាល​​ដោះស្រាយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ​ទី០១ឧសភា​នេះ គឺ​ទិវា​ពលកម្ម​អន្តរជាតិ។ នៅថ្ងៃនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សហជីព​កម្មករ រៀប​ចំការ​ប្រារព្ធ​ពិធី​អបអរ​ទិវា​នេះ​តាមបែបផ្សេងៗគ្នា។ សហជីព​ដែល​តែងតែ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ កម្មការិនី​នាពេល​កន្លងមក​នោះ នៅតែ​បន្ត​លើកឡើង​ពី​បញ្ហា​ប្រាក់​ឈ្នួល។ ប្រាក់​ឈ្នួល ដែល​ពួកគេ​ចាត់ទុកថា គឺជា​រឿង​សំខាន់​ជាងគេ​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ឲ្យ​កម្មករ កម្មការិនី។ ក្រសួង​ការងារ បាន​បញ្ជាក់ថា ការដោះស្រាយ​ដំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ កម្មការិនី​នេះ គឺធ្វើឡើង​ជា​ដំណាក់កាល ហើយ​ក្រសួង​ការងារ​មិនបាន​ព្រងើយកន្តើយ​ឡើយ​ចំពោះ​រឿងនេះ។

កម្មករ-កម្មការិនី​ខ្មែរ ដង្ហែក្បួន​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នាពេលកន្លងមក
កម្មករ-កម្មការិនី​ខ្មែរ ដង្ហែក្បួន​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នាពេលកន្លងមក ©វណ្ណារ៉ា/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ