អានតួអត្ថបទ
បទសម្ភាស

លោកឧកញ៉ា ម៉ុង ឫទ្ធី៖ រដ្ឋមន្ដ្រី​ស៊ី​ប្រាក់​ខែ​រដ្ឋ ត្រូវ​ដោះ​ស្រាយ​បញ្ហា និង​បម្រើ​ប្រយោជន៍​ពលរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ទី​២២​ខែ​មីនា​ម្សិលមិញ​នេះ លោក​រដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បដិសេធ​ចំពោះ​សំណើ​ជួប​ពិភាក្សា​របស់​លោក​ឧកញ៉ា ម៉ុង ឫទ្ធី អំពី​បញ្ហា​ដំណាំ​កៅស៊ូ។ លោក​ ម៉ុង ឫទ្ធី ប្រធាន​ក្រុម​ការងារ​ផ្នែក​កសិកម្ម​និង​កសិ-ឧស្សាហកម្ម​ផ្នែក​ឯកជន និង​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុបារាំង បាន​ចាត់​ទុក​ការ​បដិសេធ​នេះ ថា​ជា​សិទ្ធិ​របស់​លោក​រដ្ឋមន្ដ្រី។ ប៉ុន្តែ​បើ​តាម​សេដ្ឋី​ផ្នែក​កសិកម្ម​រូប​នេះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ដែល​ទទួល​ប្រាក់​ខែ​រដ្ឋ ត្រូវ​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ និង​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​ពលរដ្ឋ។ ជំនួប​ពិភាក្សា​រវាង​រដ្ឋ​និង​ផ្នែក​ឯកជន ត្រូវ​បាន​លោក ម៉ុង ឫទ្ធី ចាត់​ទុក​ថា​ជា​មធ្យោបាយ ឈាន​ទៅ​ដោះ​ស្រាយ​បញ្ហា​កៅស៊ូ​ចុះ​ថ្លៃ​បាន​។

លោក​ឧកញ៉ា ម៉ុង ឫទ្ធី សមាជិក​ព្រឹទ្ធសភា និង​ជា​សហប្រធាន​ក្រុម​ការងារ​ផ្នែក​កសិកម្ម និង​កសិ-ឧស្សាហកម្ម​ផ្នែក​ឯកជន
លោក​ឧកញ៉ា ម៉ុង ឫទ្ធី សមាជិក​ព្រឹទ្ធសភា និង​ជា​សហប្រធាន​ក្រុម​ការងារ​ផ្នែក​កសិកម្ម និង​កសិ-ឧស្សាហកម្ម​ផ្នែក​ឯកជន រូបភាព​ឯកសារ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ