អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង ស្នើ​អង្គការ​សហប្រជាជាតិ​ចូល​រួម​ស៊ើប​អង្កេត​ឃាតកម្ម​លោក​កែម ឡី ដើម្បី​ជៀសវាង​ការ​លាប​ពណ៌​គ្នា

ក្រុម​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ព្រឹក​នេះ បាន​ស្នើ​ឲ្យ​មាន​អ្នក​ឯកទេស​ត្រឹម​ត្រូវ​និង​ឯករាជ្យ​ក្នុង​ការ​ស៊ើប​ អង្កេត​លើ​ករណី​ឃាតកម្ម​លោក​កែម ឡី។ ជាមួយ​គ្នា​នេះ ក្រុម​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ ក៏​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​យក​ចិត្ត​ទុក​ដាក់​ពី​ស្ថានភាព​ នយោបាយ​នៅ​កម្ពុជា និង​សុំ​ឲ្យ​អង្គការ​អន្តរជាតិ​ជា​អាទិ៍​អង្គការ​សហប្រជាជាតិ​ចូល​រួម​ស៊ើប​ អង្កេត​រក​ការ​ពិត​នូវ​អំពើ​ឃាតកម្ម​លើ​លោក​កែម ឡី ក្នុង​ការ​ធានា​កុំ​ឲ្យ​ការ​ធ្វើ​ឃាត​មនុស្ស​មាន​លក្ខណៈ​នយោបាយ​បាន​រួច​ ខ្លួន ដើម្បី​បញ្ចប់​នូវ​អំពើ​ព្រៃផ្សៃ និង​ថោក​ទាប កុំ​បន្ត​មាន​តទៅ​ទៀត។ លោក​អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បញ្ជាក់​បន្ថែម៖ សម្លេងលោក អេង ឆៃអ៊ាង

លោក ​អេង ឆៃអ៊ាង​ ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា​
លោក ​អេង ឆៃអ៊ាង​ ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា​ RFI
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ការ​ស្នើ​សុំ​នេះ គណបក្ស​សង្រ្គោះ​ជាតិ​ក៏​បាន​បន្ត​អំពាវ​នាវ​ដល់សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់​និង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​អស់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់​ខ្លួន ​ព្រោះ​ថា ​ឃាតកម្ម​លើ​លោក​កែម ឡី ​គឺ​មាន​លក្ខណៈ​សាហាវ​ខ្លាំង​ណាស់​​ហើយ​បាន​ធ្វើ​ឡើង​នៅ​ទីសាធារណៈ។ ​ប្រឈម​មុខ​នឹង​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ​ឡីនេះ​ដែ​រ ​គណបក្ស​សង្រ្គោះជាតិ​​ក៏​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ទៅ​កាន់​គណបក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​សុំ​ជួប​ចរចា​គ្នា។

​ការ​អំពាវនាវ​ជា​ថ្មី​នេះ ​ក៏​ព្រោះ​ថា​គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​ឃាតកម្ម​លោក​កែម ឡី​ ថា​ជា​ស្ថានភាព​ធ្ងន់ធ្ងរ​ណាស់ ​និង ​ដើម្បី​ជៀស​វាង​ការ​បាច​ទឹក​ដាក់​គ្នា ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ជុំវិញ​ឃាតកម្ម​នេះ។​ មួយ​វិញទៀ​ត​ គណបក្ស​ប្រឆាំង​ចង់​ជួប​គណបក្ស​ប្រជាជន​កម្ពុជា ​គឺ​ដើម្បី​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ជុំវិញ​រឿង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ