អានតួអត្ថបទ
បទសម្ភាស

អ្នក​ស្រី កែវ មុំ​៖ យើង​រកស៊ី​មិន​ដើម្បី​តែ​ប្រាក់​ទេ​ តែ​ដើម្បី​បង្កើត​ការងារ​ និង​ការ​អភិវឌ្ឍ​សង្គម​ដែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​សុក្រ​នេះ ​គឺ​អ្នកស្រី ​កែវ មុំ​ ប្រធាន​សមាគម​សហគ្រិន​​ស្រ្តី​កម្ពុជា​ (CWEA)។ ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៩ ​ថ្ងៃ​ទី​០១ ​ខែ​ឧសភា ​ឆ្នាំ​២០១៥​នេះ ​អ្នកស្រី ​កែវ មុំ​ ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ លីលី​ ផលិត​នំ​ស្រួយ​ផង​នោះ​ បាន​ចំណាយ​ពេល​នៅ​ឯ​ការដ្ឋាន​សំណង់​ ពង្រីក​រោងចក្រ​របស់​អ្នក​ស្រី។ ​សហគ្រិន​ស្រ្តី​វ័យ​៤១​ឆ្នាំ​រូប​នេះ​ថ្លែង​ថា​ ដើម្បី​ឱ្យ​អាជីវកម្ម​មួយ​អាច​រីក​ចម្រើន​ជា​និរន្ត​ គេ​មិន​ត្រូវ​គិតតែ​ប្រាក់​ចំណេញ​ទេ​ តែ​ត្រូវ​គិត​អំពី​វិជ្ជាជីវៈ​ផង។ ​ចំពោះ​អ្នកស្រី​ផ្ទាល់​ ការ​រក​ស៊ី​ត្រូវ​តែ​ជួយ​បង្កើត​ការងារ​ និង​ធ្វើ​ឱ្យ​សង្គម​អភិវឌ្ឍ។

អ្នកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) និងជាអគ្គនាយិកាក្រុមហ៊ុន លីលី ផលិតនំស្រួយនៅកម្ពុជា។
អ្នកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) និងជាអគ្គនាយិកាក្រុមហ៊ុន លីលី ផលិតនំស្រួយនៅកម្ពុជា។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ