អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ខ្មែរ​​កម្ពុជា​​ក្រោម​​បន្ត​​បែក​​បាក់​​គ្នា​ ពេល​​ប្រារព្ធ​​ខួប​​បាត់​​បង់​​ទឹក​ដី​​ខួប​​៦៦​​ឆ្នាំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហគមន៍​​ខ្មែរ​​កម្ពុជា​​ក្រោម​​របស់​​លោក​ ថាច់​ សេដ្ឋា​ នឹង​​ប្រារព្ធ​​ខួប​​បាត់​បង់​​ទឹក​ដី​​ខ្មែរ​​កម្ពុជា​​ក្រោម​​ខួប​​លើក​​ទី​​៦៦​ នៅ​​ព្រឹក​​ថ្ងៃ​​ទី​៤​​មិថុនា​​នេះ​ នៅ​​ក្នុង​​វត្ត​​ពុទ្ធិ​យ៉ា​រាម​​ ហៅ​​វត្ត​​ចាស់​ ​ស្ថិត​​នៅ​​ត្រើយ​​ខាង​​កើត​​ទល់​​មុខ​​ព្រះ​បរមរាជវាំង ក្រុង​​ភ្នំពេញ​។ ការ​​ប្រារព្ធ​​ខួប​​បាន​​ធ្វើ​​ឡើង​​ចាប់​​តាំង​​ពី​​ឆ្នាំ​២០០០​ ប៉ុន្តែ​​៥ឆ្នាំ​​ក្រោយ​​មក​ សហគមន៍​​ខ្មែរ​​កម្ពុជា​​ក្រោម​ បាន​​បង្ហាញ​​ភាព​​មិន​​ចុះ​​សំរុង​​នឹង​​គ្នា​ទេ​ ក្នុង​​ការ​​រៀប​ចំ​ប្រារព្ធ​​ខួប​​នេះ​​ទេ​។ ក្រុម​​មួយ​ ដែល​​មាន​​និន្នាការ​​គាំទ្រ​​គណបក្សប្រឆាំង​​ បាន​រៀបចំ​ប្រារព្ធ​​ខួប​​នៅ​​ថ្ងៃ​​នេះ​ ចំណែក​​ឯ​​ក្រុម​​មួយ​​ទៀត​​ ដែល​​មាន​​និន្នាការ​​គាំទ្រ​​គណបក្ស​​កាន់​​អំណាច​ ​បាន​​ប្រារព្ធ​​ធ្វើ​​នៅ​​ទី​តាំង​​ផ្សេង​​ទៅ​វិញ​ បើ​​ទោះ​​បី​​ជា​​ក្នុង​​គោលដៅ​​តែ​​មួយ​​ក៍​​ដោយ​​៕​

ចំណែក​ពណ៌​បៃតង គឺ​ជា​ដី​កម្ពុជាក្រោម​ដែល​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម
ចំណែក​ពណ៌​បៃតង គឺ​ជា​ដី​កម្ពុជាក្រោម​ដែល​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ