អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការពារ​ជាតិ ប្រកាស​ជ្រើសរើស​ទាហាន​បន្ថែម​ជិត ៦០០នាក់

ចាប់​ពី​ថ្ងៃ​ទី ១​ ខែ​​កញ្ញា រហូត​ដល់​ថ្ងៃ​ទី ១៣​ ខែ​វិច្ចិកា ឆ្នាំ​២០១៥ ក្រសួង​ការពារ​ជាតិ បាន​នឹង​កំពុង ចែក​ និង​ទទួល​ពាក្យ​ប្រឡង​ចូល​បម្រើ​ការងារ​ជា​ទាហាន ពី​សំណាក់​ក្រុម​យុវជន​ទាំងពីរ​ភេទ​ ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ដល់​២៥​ឆ្នាំ។ តាម​សេចក្តី​ប្រកាស សម្រាប់​ឆ្នាំ​សិក្សា ២០១៥-២០១៦​នេះ ក្រសួង​ការពារ​ជាតិ ត្រូវ​ការ​ទាហាន​ថ្មី នៅ​ទូទាំង​ប្រទេស ប្រមាណ ៦០០នាក់។ ហើយ​ទាហាន​ថ្មី​ទាំង​នោះ នឹង​បែក​ចែក​ឲ្យ​សិក្សា​លើ​ជំនាញ ៣​វគ្គ​ផ្សេង​គ្នា។

ក្រសួង​ការពារ​ជាតិ បាន​ប្រកាស​ជ្រើសរើស​យុវជន​ប្រមាណ ៦០០​នាក់ ដើម្បី​ចូល​បម្រើ​ការងារ​ក្នុង​ផ្នែក​ទាហាន ៣វគ្គ សម្រាប់​ឆ្នាំ​សិក្សា ២០១៥-២០១៦។
ក្រសួង​ការពារ​ជាតិ បាន​ប្រកាស​ជ្រើសរើស​យុវជន​ប្រមាណ ៦០០​នាក់ ដើម្បី​ចូល​បម្រើ​ការងារ​ក្នុង​ផ្នែក​ទាហាន ៣វគ្គ សម្រាប់​ឆ្នាំ​សិក្សា ២០១៥-២០១៦។
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការពារ​ជាតិ បាន​ប្រកាស​ជ្រើសរើស​យុវជន​ប្រមាណ ៦០០​នាក់ ដើម្បី​ចូល​បម្រើ​ការងារ​ក្នុង​ផ្នែក​ទាហាន ៣វគ្គ សម្រាប់​ឆ្នាំ​សិក្សា ២០១៥-២០១៦។ លោក​នាយ​ឧត្តម​សេនីយ៍​ឯក ប៊ុត សុភាព នាយក​រង​សាលា​នាយ​ទាហាន​សកម្ម និង​ជា​សមាជិក​ក្នុង​អនុគណៈ​កម្មាការ​ជ្រើសរើស​ទាហាន​ជំនាន់​ថ្មី​ បាន​ប្រាប់​វិទ្យុ​បារាំង​ថា ក្រសួង​ការពារ​ជាតិ​ ត្រូវ​ការ​នាយ​ទាហាន​បន្ត​វេន សម្រាប់​វគ្គ​សិក្សា​រយៈ​ពេល​ ៦​ខែ ចំនួន ៣០០នាក់ វគ្គនាយ​ទាហាន​ទ័ព​ជើង​គោក ១២០​​នាក់ និង​វគ្គ​នាយ​ទាហាន​សកម្ម ចំនួន ១២០ ដែល​វគ្គ​សិក្សា​ទាំង​ពីរ មាន​រយៈ​ពេល​៤​ឆ្នាំ។

លក្ខខណ្ឌ​ដែល​អាច​ចូលរួម​នៅ​ក្នុង​ការ​ជ្រើស​រើស​នេះ គឺ​បេក្ខជន​ទាំង​ពីរ​ភេទ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ មាន​អាយុ​ពី ១៨ ដល់ ២៥ឆ្នាំ។ មាន​កាយ​សម្បទា​គ្រប់​គ្រាន់​តាម​តម្រូវ​ការ ដើម្បី​បំពេញ​មុខងារ។ មិន​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស។ និង​ត្រូវ​មាន​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ឬ​សញ្ញាបត្រ​ប្រហាក់​ប្រហែល ហើយ​ប្រសិន​បើ​មិន​ទាន់​ទទួល​បាន​សញ្ញាបត្រ​បាក់​ឌុប​ទេ ត្រូវ​មាន​ការ​បញ្ជាក់​ពី​ក្រសួង​អប់រំ​សិន ទើប​អាច​ដាក់​ពាក្យ​បាន។

លោក​ឧត្តមសេនីយ៍ឯក​ ប៊ុត សុភាព បាន​បញ្ជាក់​ថា ចំពោះ​យុវជន​ខ្មែរ ដែល​ចាប់​អារម្មណ៍ អាច​ទៅ​យក​ និង​ដាក់​ពាក្យ​នៅ​តាម​មណ្ឌល​ចំនួន ៥​ទូទាំង​ប្រទេស គឺ​នៅ​សាកល​វិទ្យាល័យ​ការពារ​ជាតិ សម្រាប់​រាជធានី​ភ្នំពេញ។ នៅ​យោធភូមិ​ភាគ​ទី១ ទី២ ទី៣ ទី៤ និង​ទី៥ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា ​កំពង់​ចាម ​កំពង់ស្ពឺ ​សៀមរាប និង​ខេត្ត​បាត់ដំបង។​

​ក្រោយ​ពី​ទទួល​បាន​ពាក្យ​គ្រប់​ចំនួន​តាម​តំរូវ​ការ​ហើយ នោះ​ក្រសួង​នឹង​ចាប់​ផ្តើម​ការ​ប្រឡង​ចំរាញ់​បន្ត​ នៅ​ថ្ងៃ​ទី ២១ ២២ និង​២៣ ខែធ្នូ ឆ្នាំ ២០១៥​ខាង​មុខ លើ​ចំណេះ​ដឹង​យោធា ចំណេះ​​ដឹង​ទូទៅ និង​កីឡា។ ក្នុង​រយៈពេល​ដែល​បេក្ខជន​ រងចាំ​ការ​ប្រឡង ក្រសួង​ក៏​តំរូវ​ឲ្យ​ពួកគេ ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ផងដែរ។ ពេល​បញ្ចប់​វគ្គ​សិក្សា កម្មសិក្សា​ការី​ ត្រូវ​ធ្វើការ​ប្រឡង ហើយ​និង​ត្រូវ​បាន​ដំឡើង​ឋានន្តរសក្តិ ពេល​ដែល​ប្រឡង​ជាប់។​

សូម​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ ក្រសួង​ការពារ​ជាតិ តែងតែ​ប្រកាស​ជ្រើសរើស​ទាហាន​ថ្មី ចូល​បម្រើ​ការងារ ខណៈ​ទាហាន​ចាស់​មួយ​ចំនួន ត្រូវ​ចូល​និវត្តន៍។ កាល​ពី​ឆ្នាំ​មុន ក្រសួង​ការពារ​ជាតិ​ បាន​ទទួល​ពាក្យ​ពី​បេក្ខជន​ដែល​ចាប់​អារម្មណ៍​ជាង ២ពាន់​នាក់ ខណៈ​តម្រូវ​ការ​រាល់​ឆ្នាំ​ មាន​ប្រមាណ ៦០០នាក់។ តាម​ក្រសួង​ការពារ​ជាតិ នេះ​គឺ​ជា​ឱកាស និង​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​កសាង​អនាគត សម្រាប់​យុវជន​ យុវនារី ចំពោះ​ខ្លួន​ឯង ក្រុម​គ្រួសារ និង​ជាតិ​មាតុភូមិ។ នាយ​ទាហាន​វ័យ​ក្មេង​ទាំង​នេះ នឹង​បាន​ចូលរៀន​សូត្រ ហ្វឹកហ្វឹន ហាត់ពុត លុតដំ ទាំង​កាយ​សម្បទា ចិត្ត​គំនិត ប្រាជ្ញា​ស្មារតី សិក្សា​ទាំង​ចំណេះដឹង ផ្នែក​វិទ្យាសាស្រ្ត យោធា និង​វិទ្យាសាស្រ្ត​សង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ