អានតួអត្ថបទ
បទសម្ភាស

លោក​ថោង ខុន​៖ ទេសចរណ៍​ថៃ​ជាង១ម៉ឺន​នាក់ នឹង​ឆ្លងដែន​មក​ទស្សនា​បុណ្យ​សមុទ្រ​នៅ​កោះកុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅថ្ងៃនេះ​ គឺ​លោក ថោង ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI លោក​ ថោង ខុន​ បាន​បញ្ជាក់ថា ​គិត​ត្រឹម​ថ្ងៃទី២៩វិច្ឆិកា​នេះ ​ការរៀបចំ​ចាត់ចែង​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​ បានសំរេច​លទ្ធផល​ការងារ​បាន​៩០​ទៅ​៩៥ភាគរយ​ហើយ។​ បើតាម​លោក ថោង ខុន ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​ ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១២​ដល់​ថ្ងៃទី១៤ខែធ្នូ​ខាងមុខនេះ​ នឹងមាន​ភ្ញៀវ​ទេសចរណ៍​ថៃ​១ម៉ឺន​នាក់​ នឹង​ឆ្លងដែន​មក​ទស្សនា​បុណ្យ​សមុទ្រ​នៅក្នុង​ខេត្តកោះកុង​នេះ។

លោក ​ថោង ​ខុន​ រដ្ឋមន្ត្រី​​ក្រសួង​​ទេសចរណ៍​។
លោក ​ថោង ​ខុន​ រដ្ឋមន្ត្រី​​ក្រសួង​​ទេសចរណ៍​។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ