អានតួអត្ថបទ
កម្ពជា

បញ្ញ​ត្តិករ៖​ក្រុម​ហ៊ុន​​និង​​សាខា​​ចែក​​ចាយ​​នៅ​​តែ​​លក់​​ស៊ីម​​ដោយ​​គ្មាន​​អត្ត​សញ្ញាណ​​ប័ណ្ណ​

ជា​ថ្មី​​ម្ដង​​ទៀត​​បញ្ញត្តិករ​​ទូរ​គមនាគមន៍​​កម្ពុជា​​បាន​​រំលឹក​​ទៅ​​ ប្រតិ​បត្តិ​ករ​​ផ្ដល់​​សេវា​​ទូរស័ព្ទ​​ចល័ត​ទាំង​​អស់ ​ទាំង​​ភ្នាក់​ងារ​​លក់​​ឬ​​ចែក​​ ចាយ ​ឲ្យ​​បញ្ឈប់​​ជា​​បន្ទាន់​​នូវ​​ការ​លក់​​ស៊ីម​កាត​​ឬ​​ផ្ដល់​​ស៊ីម​​កាត​ដោយ​​គ្មាន​​ អត្ត​សញ្ញាណប័ណ្ណ​​ដល់​​អតិ​ថិជន​។ ​ការ​​រំលឹក​​នេះ​​ធ្វើ​​ឡើង​​បន្ទាប់​​ពី​​បញ្ញត្តិករ​​មើល​ឃើញ​​ថា ​ក្រុម​ហ៊ុន​​និង​​សាខា​​ចែក​​ចាយ​​បន្ត​​នៅ​​តែ​​លក់​​ស៊ីម​​ដោយ​​គ្មាន​​អត្ត​សញ្ញាណ​ប័ណ្ណ​ ​ហើយ​អ្នក​​ប្រើប្រាស់​​សេវា​​ទូរស័ព្ទ​ចល័ត​​នៅ​​តែ​​មិន​​មក​​បំពេញ​​បែប​​បទ​​ជា​​ ថ្មី។​

ការ​ប្រើប្រាស់​ទូរស័ព្ទ​
ការ​ប្រើប្រាស់​ទូរស័ព្ទ​ Photographer: Nadine Hutton/Bloomberg via Getty Images
ផ្សាយពាណិជ្ជកម្ម

បញ្ញត្តិករ​ទុក​ឱសាន​វាទ​បី​ខែ​ចាប់​ពី​ថ្ងៃ​ទី​២២​កញ្ញា​រហូត​ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ​ឆ្នាំ​២០១៥​ដល់​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​និង​អ្នក​ប្រើប្រាស់​ក្នុង​ការ​បញ្ឈប់​លក់​ស៊ីមកាត​ដោយ​គ្មាន​អត្ត​សញ្ញាណ​បណ្ណ័ហើយ​​ចំពោះ​អ្នក​ប្រើប្រាស់​ត្រូវ​មក​បំពេញ​បែបបទ​ថ្មី​នៅ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត។  

ប៉ុន្តែ​មក​ទល់ពេល​នេះ​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​មិន​ទាន់​ឃើញ​ក្រុមហ៊ុន​ឬ​ភ្នាក់ងារ​ចែក​ចាយ​បន្ត​របស់ក្រុមហ៊ុន​និង​អ្នក​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​ទាំង​អស់​មិន​ទាន់​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​ស្ថាប័ន​ជំនាញ​នៅ​ឡើយ​ទេ ហើយ​នៅ​តែ​បន្ត​ចែក​ចាយ​ឬ​លក់​ស៊ីមកាត​ទូរស័ព្ទ​ចល័ត​ដោយ​មិន​យកអត្តសញ្ញាណប័ណ្ណ​និង​ឯកសារ​គតិយុត្ត​សម្គាល់​អត្តសញ្ញាណ​អ្នក​ប្រើប្រាស់​ដដែល​ជា​ដដែល។

កាល​ពី​ថ្ងៃ​ទី​១៧​សីហា​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​និង​បញ្ញត្តិករ​នៃ​ក្រសួង​ប្រៃសណីយ៍​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​វិធាន​ការ​ទប់​ស្កាត់​ការ​ចែក​ចាយ​ឬ​លក់ស៊ីមកាត​ទូរស័ព្ទ​ចល័ត​ដោយ​មិន​យក​អត្តសញ្ញាណប័ណ្ណ។  ក្នុង​គោល​បំណង​ទប់​ស្កាត់​លើឧក្រិដ្ឋកម្ម​ធំមួយ​ចំនួន​ដូចជាៈអំពើភរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការ​ជួញ​ដូរ​គ្រឿង​ញៀន អំពើជួញដូរមនុស្ស និង​ការ​គំរាម​ជីវិត​ទា​ប្រាក់​ជា​ដើម។

ជាថ្មី​ម្ដង​ទៀត​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​អំពាវនាវ​ចំពោះ​ប្រតិបត្តិករ​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័តទាំង​អស់​ត្រូវ​បញ្ឈប់​ជា​ដាច់​ខាត​នូវ​រាល់​ការ​ចែក​ចាយ​ឬ​លក់​ស៊ីម​កាត​ដោយ​មិន​យក​អត្តសញ្ញា​ណប័ណ្ណ​ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ។ ចំពោះ​អតិថិជន​ឬ​អ្នក​ប្រើប្រាស់​ក៏​ដូចគ្នា​ដែរ​គឺ​ត្រូវ​តែទៅ​បំពេញ​បែបបទ​ថ្មី​សម្រាប់​ការ​ប្រើប្រាស់​ជាមួយ​ក្រុមហ៊ុន​ត្រឹម​ថ្ងៃ​ទី​២២​ខែ​ធ្នូ​ឆ្នាំ​២០១៥។

នៅ​ក្នុង​សេចក្ដី​ណែនាំ​ចុះ​ថ្ងៃ​ទី​៤​វិច្ឆិកា បញ្ញត្តិករ​ក៏​បាន​ព្រមាន​ទៀតថា​ បើ​ក្រុមហ៊ុន​ឬ​ភ្នាក់​ងារ​ចែក​ចាយ​បន្ត​របស់​ក្រុម​ហ៊ុន​ណា មិន​ព្រម​អនុវត្ត​តាម​សេចក្ដី​ណែនាំ​នេះ​ទេ​គឺ​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​បញ្ញត្តិករទូរគមន៍​កម្ពុជា​នឹង​ចាត់​វិធាន​ការ​រដ្ឋបាល​ឬ​ច្បាប់​ជាធរមាន​ដោយ​ម៉ឺងម៉ាត់​បំផុត។​   នៅ​ក្នុង​រយៈពេល​បី​ខែ​នេះ​បញ្ញត្តិករ​តម្រូវ​ឲ្យ​ប្រតិបត្តិករ​ជូនដំណឹង​បន្ត​ដល់​អតិថិជន​អ្នក​ប្រើប្រាស់​ទាំង​អស់​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជន​បរទេស​ដែ​កំពុងប្រើ​ប្រាស់​បណ្ដាញ​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន​ហើយ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​ឲ្យ​មក​បំពេញ​បែបបទ​ស្រប​តាម​ការ​កំណត់ ហើយ​បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​លុប​ចេញ​ពី​បណ្ដាញ​ប្រើ​ប្រាស់​ជាស្វ័យ​ប្រវត្តិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ