អានតួអត្ថបទ
កម្ពុជា

ក្រុមហ៊ុន​ Beeline ​​សម្រេច​​ផ្ទេរ​​អាជ្ញាប័ណ្ណ​​និង​​ទ្រព្យ​​សម្បត្តិ​​ទៅ​​ឲ្យ​​ក្រុមហ៊ុន ​Metfone​

ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Beeline បាន​សម្រេច​ផ្ទេរ​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ និង​ទ្រព្យ​សម្បត្តិ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Metfone ជា​ផ្លូវ​ការ​ហើយ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ ដែល​ក្រុមហ៊ុន Beeline ទើប​តែ​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ មូលហេតុ​នៃ​ការលក់​អាជ្ញាប័ណ្ណ​និង​ទ្រព្យ​សម្បត្តិ​នេះ មិន​ត្រូវ​បាន​ក្រុមហ៊ុន​ផ្ដល់​មូលហេតុ​នោះ​ទេ ប៉ុន្តែ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ក្រុមហ៊ុន​ទាំង​ពីរ​នេះ នឹង​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ទាំង​ឡាយ ដែល​នឹង​កើត​ឡើង​ក្រោយ​ការ​ផ្ទេរ​កម្មសិទ្ធិ​។

ក្រុមហ៊ុន​ Beeline ​​សម្រេច​​ផ្ទេរ​​អាជ្ញាប័ណ្ណ​​និង​​ទ្រព្យ​​សម្បត្តិ​​ទៅ​​ឲ្យ​​ក្រុមហ៊ុន ​Metfone​
ក្រុមហ៊ុន​ Beeline ​​សម្រេច​​ផ្ទេរ​​អាជ្ញាប័ណ្ណ​​និង​​ទ្រព្យ​​សម្បត្តិ​​ទៅ​​ឲ្យ​​ក្រុមហ៊ុន ​Metfone​
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃ​ទី​២៤​ខែ​មីនា​នេះ​ត​ទៅ អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ Beeline ទាំង​អស់ នឹង​ត្រូវ​ផ្ទេរ​ទៅ​ប្រើ​ប្រាស់​បណ្ដាញ​ប្រព័ន្ធ​របស់ Metfone​ ដោយ​ស្វ័យ​ប្រវត្តិ​។ បើ​ទោះ​ជា​ត្រូវ​ផ្ទេរ​ប្រព័ន្ធ​ក៏​ដោយ ក៏​អ្នក​ប្រើ​ប្រាស់​នៅ​តែ​អាច​រក្សា​ទុក​លេខ​ចាស់​របស់​ខ្លួន​ដដែល ប៉ុន្តែ​ត្រូវ​ផ្លាស់​ប្ដូរ​ស៊ីម​ទូរស័ព្ទ​របស់ Beeline ទៅ​ជា​ស៊ីម​ទូរស័ព្ទ​របស់ Metfone វិញ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Beeline ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​សង្គម​រ​បស់​ខ្លួន​។

តាម​រយៈ​​ការផ្ទេរ​​អាជ្ញាប័ណ្ណ​និង​ទ្រព្យ​សម្បត្តិ​នេះ ក្រុមហ៊ុន Beeline នឹង​បញ្ឈប់​កិច្ច​សន្យា​ទាំង​ឡាយ​ជាមួយ​អតិថិជន​របស់​ខ្លួន ក៏​ដូច​ជា​បញ្ឈប់​ការ​ផ្ដល់​សេវា​កម្ម​ទូរស័ព្ទ​ចល័ត​ផង​ដែរ​។ ការ​ផ្ទេរ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១១​ខែ​មីនា​ថ្មី​ៗ​​នេះ មិន​ត្រូវ​បាន​ក្រុមហ៊ុន​ផ្ដល់​មូលហេតុ​នោះ​ទេ ប៉ុន្តែ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ក្រុមហ៊ុន​ទាំង​ពីរ​ គឺ Beeline និង Metfone នឹង​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ទាំង​ឡាយ ដែល​នឹង​កើត​ឡើង​ក្រោយ​ការ​ផ្ទេរ​កម្មសិទ្ធិ​។

ក្រុមហ៊ុន Beeline ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ធំ​ទី​៤​នៅ​កម្ពុជា បាន​ណែនាំ​បន្ថែម​ទៀត​ថា ចាប់​ពី​ថ្ងៃ​ទី​២៤​ខែ​មីនា​ត​ទៅ អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ Beeline គួរ​តែ​ឈប់​បញ្ចូល​ទឹក​ប្រាក់​ដោយ​កាត​កោស​បញ្ចូល​លុយ Beeline ដោយ​ងាក​ទៅ​បញ្ចូល​លុយ​ដោយ​ប្រើ​ប្រាស់​កាត​កោស​របស់​ក្រុមហ៊ុន Metfone វិញ​។ ការ​ផ្លាស់​ប្ដូរ​ស៊ីម​កាត​ពី Beeline ទៅ Metfone អាច​ធ្វើ​ទៅ​បាន​ចាប់​ពី​ថ្ងៃ​ទី​២៤​ខែ​មីនា​ដែរ នៅ​គ្រប់​សាខា​របស់​ក្រុមហ៊ុន​ទូរស័ព្ទ Mefone ទូទាំង​ប្រទេស​។

ដោយ​ឡែក ចំពោះ​តំណាង​ចែក​ចាយ​ទូទាំង​ប្រទេស ក្រុមហ៊ុន Beeline បាន​ស្នើ​ឲ្យ​ទាក់ទង​ទៅ​កាន់​ខ្លួន ដើម្បី​សម្រប​សម្រួល​ការ​ប្រគល់​ស៊ីមកាត និង​កាត​កោស Beeline ដែល​មិន​ទាន់​ប្រើ​ប្រាស់ ទៅ​ឲ្យ​ក្រុមហ៊ុន​វិញ​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ