អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រុម​ការងារ​សមាជិក​សភា​សម្លេង​ភាគ​តិច​និង​សម្លេង​ភាគ​ច្រើន​បាន​បំពេញ​ការងារ​វិជ្ជមាន​ច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​រដ្ឋសភា​ដំណើរ​ការ គណបក្ស​ប្រឆាំង​បាន​ចូល​សភា​រួម​នឹង​ការ​ចរចា​នយោបាយ​មួយ​ចំនួន​ រហូត​ដល់​មាន​កិច្ច​ព្រម​ព្រៀង​ជា​បន្ត​បន្ទាប់​ផង​នោះ ត្រូវ​គេ​មើល​ឃើញ​ថា​បាន​កើត​ចេញ​មក​ពី​វប្បធម៌​ជជែក​គ្នា។ វប្បធម៌​អង្គុយ​ជជែក​គ្នា​នេះ បាន​ជាប់​ទាក់ទង​ទៅ​នឹង​ការ​បង្កើត​ក្រុម​តំណាង​រាស្ត្រ​ដែល​មាន​សម្លេង​ភាគ​ច្រើន និង​ក្រុម​តំណាង​រាស្ត្រ​ដែល​មាន​សម្លេង​ភាគ​តិច​នៅ​ក្នុង​រដ្ឋសភា។ ក្រុម​តំណាង​រាស្ត្រ​ទាំង​ពីរ​ក្រុម​នេះ បាន​ធ្វើ​ការងារ​ប្រកប​ដោយ​ភាព​វិជ្ជមាន​ច្រើន​ ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​ការ​សម្រួល​ភាព​តានតឹង​នយោបាយ និង​ដំណោះ​ស្រាយ​រួម​សម្រាប់​ជា​ប្រយោជន៍​ជាតិ​ដូចជា​បញ្ហា​ព្រំដែន​ជា​ដើម៕

លោក ​ហ៊ុន​ សែន​​ និង​​លោក ​សម រង្ស៊ី ​​ជួប​គ្នា​​នៅ​​ក្នុង​​រដ្ឋសភា​​ នា​ពេល​កន្លង​មក។​
លោក ​ហ៊ុន​ សែន​​ និង​​លោក ​សម រង្ស៊ី ​​ជួប​គ្នា​​នៅ​​ក្នុង​​រដ្ឋសភា​​ នា​ពេល​កន្លង​មក។​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ