អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ពេល​នេះ តើ​គ.ជ.ប​ទទួល​បាន​មេរៀន​អ្វី​ខ្លះ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ព្រឹក​នេះ គណៈកម្មការធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប)​នឹង​រៀប​ចំ​ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ការិយាល័យ​ចំនួន​៩​ក្នុង​ឃុំ​បឹង​ប្រាំ ខេត្ត​បាត់ដំបង បន្ទាប់​ពី​បញ្ចប់​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ឃុំ​ដូង ខេត្ត​ស្វាយរៀង​កាល​ពី​ម្សិល​មិញ។ ឃុំ​ដូង​នេះ លទ្ធផល​ចុង​ក្រោយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​គណបក្ស​សង្រ្គោះ​ជាតិ​តែ​ពីរ​សំឡេង​ប៉ុណ្ណោះ។ ជា​ការ​កត់​សម្គាល់ បញ្ហា​ដែល​បណ្តាល​ឲ្យ​ត្រូវ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ជា​បន្ត​បន្ទាប់​នេះ ភាគ​ច្រើន​គឺ​ការ​គូស​ក្នុង​ប្រអប់​គណបក្ស​លើ​សន្លឹក​ឆ្នោត​មិន​ត្រឹម​ត្រូវ។ ដូច្នេះ​តាម​រយៈ​នេះ​តើ​គ.ជ.ប​អាច​ទាញ​បាន​មេរៀន​ឫ​ដក​បទ​ពិសោធន៍​អ្វី​ខ្លះ ដើម្បី​កុំ​ឲ្យ​កើត​មាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ?

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ