បទសម្ភាស
លោក អាត់ ធន៖«ស្ថានភាពនៃការចរចាមានភាពតឹងតែងខ្លាំង ដោយតួលេខនៅតែមានគម្លាតគ្នាខ្លាំង»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០០
ក្រុមការងារបច្ចេកទេសត្រីភាគីស្តីពីការពិភាក្សាប្រាក់ឈ្នួលអបប្បរមាកម្មករនិយោជិក នៃវិស័យវាយនភ័ណ្ឌ កាត់ដេរនិងដេរស្បែកជើង បានបើកកិច្ចចរចាមួយឈុតទៀតហើយនៅថ្ងៃសុក្រនេះ ដើម្បីស្វែងរកដំណោះស្រាយផ្លូវកណ្តាលមួយកំណត់ច្បាស់លាស់ពីការតម្លើងប្រាក់ឈ្នួលកម្មករកាត់ដេរនៅឆ្នាំ២០១៨ខាងមុខ។ លោក អាត់ ធន ប្រធានសហភាពការងារកម្ពុជាបានថ្លែងថា ការចរចានៅតែមានសភាពតានតឹង ដោយភាគីទាំងពីរនៅតែមានគម្លាតតួលេខឆ្ងាយពីគ្នាច្រើននៅឡើយ។ លោក អាត់ ធន់ បញ្ជាក់ថា ភាគីទាំងអស់នៅមានឱកាសជជែកគ្នា១លើកទៀតមុននឹងឈានទៅសម្រេចតួលេខចុងក្រោយសម្រាប់ឆ្នាំ២០១៨។