អានតួអត្ថបទ
បទសម្ភាស

លោក​នេត្រ ភក្រ្តា៖ ការ​ផ្តល់​សក្ខីកម្ម​របស់​ឌុច ក្នុង​ប្រធាន​បទ​ទី​៤ នៃ​សំណុំ​រឿង​០០២ វគ្គ​២ ពិត​ជា​សំខាន់ ព្រោះ​ឌុច គឺ​ជា​អ្នក​គ្រប់​គ្រង​មន្ទីរ​សន្តិសុខ ស២១

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ថ្ងៃ​ទី​ ២៦ ឧសភា​ខាង​មុខ​នេះ​តទៅ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស​២១ កាំង ហ្កេកអ៊ាវ ហៅឌុច នឹង​ត្រូវ​ឡើង​ផ្តល់​សក្ខី​កម្ម ក្នុង​ប្រធានបទ​ទី​៤ នៃ​សំណុំ​រឿង ០០២ វគ្គ២ ទាក់​ទង​នឹង​មន្ទីរ​សន្តិសុខ និង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង ជា​ពិសេស​ គឺ​ពាក់ព័ន្ធ​នឹង​មន្ទីរ​សន្តិសុខ ស២១។ ដូច្នេះ​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​នៅ​រាត្រី​នេះ គឺ​លោក​នេត្រ ភក្រ្តា អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម។ លោក​បាន​បញ្ជក់​ថា​ការ​ផ្តល់​សក្ខីកម្ម​របស់​ឌុច នៅ​ក្នុង​សំណុំ​រឿង​នេះ​ពិត​ជា​សំខាន់​ ដោយសារ​តែ​ឌុច ធ្លាប់​ជា​អ្នក​គ្រប់​គ្រង​គុក​ទួល​ស្លែង​ដោយ​ផ្ទាល់ ហើយ​ឌុច​ក៏​ជា​មនុស្ស​នៅ​ចន្លោះ​កណ្តាល ដែល​ធ្វើ​ការ​ទៅ​កាន់​ថ្នាក់​ក្រោម​ផង និង​ថ្នាក់​លើ​ផង​ដែរ។  ដូច្នេះ សូមស្តាប់បទសម្ភាសន៍រវាងប្រាក់ ធីតា និងលោកនេត្រ ភក្រ្តា ដូចតទៅ​៖

លោក នេត្រ ភក្រ្តា អ្នកនំាពាក្យ​សាលាក្តី​ខ្មែរក្រហម
លោក នេត្រ ភក្រ្តា អ្នកនំាពាក្យ​សាលាក្តី​ខ្មែរក្រហម RFI/គួច គន្ធារ៉ា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ