អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

វប្បធម៌​​សន្ទនា​​អាច​​ជួយ​​កាត់​​បន្ថយ​​ភាព​​ចំរូង​​ចំរាស់​​ច្បាប់​​សមាគម​​និង​​អង្គការ​​ក្រៅ​​រដ្ឋាភិបាល​​បាន​​ទេ?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ បាន​បង្កើន​សកម្មភាព​តវ៉ា​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ខណៈ​ដែល​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​គេ​បន្ថែម​ល្បឿន​ទៅ​ដល់​គណៈកម្មការ​ជំនាញ​ដើម្បី​ពិនិត្យ​និង​អនុម័ត។ អង្គការ​សង្គម​ស៊ីវិល​បាន​បន្ត​ជួបជុំ​គ្នា​តាម​ទ្រង់ទ្រាយ​តូច ធំ ជំនះ​នូវ​ការ​អនុម័ត​ច្បាប់​ដែល​មាន​៩ជំពូក​ និង​៣៩​មាត្រា​នេះ ក្នុង​នោះ​មាន​ទាំង​ការ​ព្រមាន​មិន​ផ្តល់​សន្លឹក​ឆ្នោត​ឲ្យ​ ចំពោះ​គណបក្ស​ឬ​សមាជិក​សភា​ណា ​ដែល​លើកដៃ​អនុម័ត​ច្បាប់​នេះ។ លើស​ពី​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ស្វែង​រក​គ្រប់​មធ្យោបាយ​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ទំលាក់​ចោល​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​ឬ​ក៏​ពន្យា​ពេល​អនុម័ត​ហើយ​ជំរើស​ចុង​ក្រោយ​គឺ​ពឹង​ផ្អែក​លើ​វប្បធម៌​សន្ទនា។

ក្រុម ​អង្គការ​​សង្គម​​ស៊ីវិល ​ប្រមាណ​​ជា​​១០០​​នា​ក់​​​ បាន​​ជួប​​ប្រជុំ​​គ្នា​​នៅ​​មុខ​​សភាជាតិ​​ ដើម្បី​​ដាក់​​ញត្តិ​​តវ៉ា​​ប្រឆាំង​​នឹង​​ច្បាប់​​សហជីព​ ​សមាគម និង​​អង្គការ​​ក្រៅ​​រដ្ឋាភិបាល​​ ដែល​​រដ្ឋសភា​​គ្រោង​នឹ​​ង​ដា​ក់​​អនុមត័​។​
ក្រុម ​អង្គការ​​សង្គម​​ស៊ីវិល ​ប្រមាណ​​ជា​​១០០​​នា​ក់​​​ បាន​​ជួប​​ប្រជុំ​​គ្នា​​នៅ​​មុខ​​សភាជាតិ​​ ដើម្បី​​ដាក់​​ញត្តិ​​តវ៉ា​​ប្រឆាំង​​នឹង​​ច្បាប់​​សហជីព​ ​សមាគម និង​​អង្គការ​​ក្រៅ​​រដ្ឋាភិបាល​​ ដែល​​រដ្ឋសភា​​គ្រោង​នឹ​​ង​ដា​ក់​​អនុមត័​។​ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ