អានតួអត្ថបទ
កម្ពុជា

លោក​សម រង្ស៊ី៖ ស្ថានភាព​រវាង​បក្ស​ប្រជាជន និង​សង្គ្រោះ​ជាតិ​មិន​តានតឹង​នោះទេ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី​នៅ​ថ្ងៃ​អង្គារ​ទី២៥ វិច្ឆិកា​នេះ បាន​លើកឡើងថា​ស្ថានភាព​នៃ​ការចរចា​មិនត្រូវ​គ្នា​រវាង​ជាប់ឆ្នោត​ទាំងពីរ​ស្តីពី​គ.ជ.ប និង​ការចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ មិនមាន​ជា​បញ្ហា​ធំដុំ​អ្វី​នោះទេ។ ប៉ុន្តែ​ត្រូវការ​ពិភាក្សា។

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ពេល​កន្លង​មក
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ពេល​កន្លង​មក REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី​បាន​វាយតម្លៃ​ស្ថាន​ការ​នយោបាយ​រវាង​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​បច្ចុប្បន្ន​ថា មិន​តឹងតែង​នោះទេ ហើយ​មេដឹកនាំ​គណបក្ស​ទាំងពីរ​នឹង​ត្រូវតែ​ជួបគ្នា​ដើម្បី​បិទ​បញ្ជ​ប់​ភាព​តានតឹង​ដែល​នៅ​សេសសល់​នេះ។ ការអះអាង​របស់​ប្រធាន​បក្សប្រឆាំង​បែបនេះ​ខណៈដែល​ការចាប់ខ្លួន​បេក្ខជន​តំណាងរាស្ត្រ​គណបក្សប្រឆាំង​លោក មា​ជ សុវណ្ណ​រ៉ា​មិនទាន់​ដោះស្រាយបាន​នៅឡើយ ហើយ​លទ្ធផល​នៃ​ការចរចា​រវាង​គណបក្ស​ទាំងពីរ​ស្តីពី​ការបោះឆ្នោត​នៅតែ​គ្មាន​លទ្ធផល​សម្រេច​នោះ។

 
លោក​សម រង្ស៊ី បានឱ្យដឹងថា​ករណី​ទាំងពីរ​ដែល​នៅជាប់​គាំង​នោះ គឺ​ក្លាយជា​របៀបវារៈ​នៃ​ការចរចា​ថ្នាក់​កំពូល​នយោបាយ​រវាង​លោក និង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នាពេលខាងមុខ។ ប៉ុន្តែ​លោក​សមរង្ស៊ី មិនទាន់បាន​បញ្ជាក់​ពី​ពេលវេលា​ជំនួប​កំពូល​រវាង​មេដឹកនាំ​ទាំងពីរ​នោះទេ។ លោក​បាន​សង្កត់ធ្ងន់ថា “លោក​មិនអាច​កំណត់​ជំនួប​បាន​នោះទេ ពោលគឺ​ត្រូវការ​យល់ព្រម​ពី​ភាគី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។

សូម​រំលឹកថា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា​មាន​ភាព​តានតឹង​ឡើងវិញ ព្រោះថា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ចាប់​ដាក់ពន្ធនាគា​ជាប់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​កាលពី​ខែកក្កដា។ ចំណែកឯ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិនទាន់​សម្រេច​ដាច់​ស្រាច់​ជាមួយ​នៅឡើយ​នោះទេ។ ករណីនេះ​ចំពោះ​លោក សម រង្ស៊ី វប្បធម៌​នៃ​ការជួបពិភាក្សាគ្នា​ត្រូវតែ​បន្ត​ពង្រឹង។

ជាការ​កត់សំគាល់ថា ខុសពី​លោក​សម រង្ស៊ី​ដែល​បាន​លើកឡើងថា​ស្ថានការណ៍​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​មិន​តានតឹង​នោះ លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​សភា បានប្រកាស​ដើរចេញ​ពីស​ភា​ប្រសិនបើ​មិនអាច​ដូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ