អានតួអត្ថបទ
បទសម្ភាស

លោក តែង គន្ធី៖ ភាគ​ច្រើន​យុវវ័យ​នៅ​មាន​ភាព​ខ្មាស​អៀន​ក្នុង​ការ​មក​ទទួល​ស្រោម​អនាម័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​យប់​នេះ គឺ​លោក តែង គន្ធី អគ្គ​លេខា​ធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆំាង​នឹង​ជំងឺ​អេដស៍។ រយៈ​ពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆំាង​នឹង​ជំងឺ​អេដស៍​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​បាន​រៀប​ចំ​យុទ្ធនា​ការ​​​ផ្ដល់​ជូន​ស្រោម​អនាម័យ​ដោយ​ឥត​គិត​ថ្លៃ។ ត្បិត​តែ​មិន​ទាន់​មាន​តួលេខ​នៅក្នុង​ដៃ​ពី​ចំនួន​អ្នក​មក​ទទួល​ស្រោម​អនាម័យ លោក តែង គន្ធី ទទួល​បាន​ព័ត៌មាន​ថា ទាំងយុវវ័យ​និង​មនុស្ស​ចាស់​មាន​ចំនួន​ប្រហាក់​ប្រហែល​ដែល​មក​ទទួល​ស្រោម​អនាម័យនិងបាន​ពិគ្រោះ​​យោ​បល់​​ផ្សេងៗ។ ប៉ុន្តែ​ភាគ​ច្រើន​យុវវ័យ​នៅ​មាន​ភាព​ខ្មាស​អៀន​ក្នុង​ការ​មកទទួល​ស្រោម​អនាម័យ៕ 

លោក តែង គន្ធី អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍
លោក តែង គន្ធី អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ @Google
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ