អានតួអត្ថបទ
កម្ពុជា

តុលាការ​ក្រុង​ភ្នំពេញ ​បង្គាប់​ឲ្យ​លោក​សម រង្ស៊ី​ ចូល​បំភ្លឺ​រឿង​សមគំនិត​ជាមួយ​លោក​ហុង សុខហួរ​

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ បាន​ចេញ​ដីកា​បង្គាប់​លោក​សម រង្ស៊ី ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ជុំវិញ​រឿងស​មគំនិ​តក្នុង​អំពើ​ក្លែង​ឯកសារ​សាធារណៈ ​ប្រើប្រាស់​ឯកសារ​សាធារណៈក្លែងក្លាយ​ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ង​រដល់​សន្តិសុខ​សង្គម​ប្រព្រឹត្ត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញកា​ល​ពី​ថ្ងៃ​ទី​១២ ​និង​ថ្ងៃ​ទី​១៣ ​សីហា​ឆ្នាំ​២០១៥។ ​បទ​ចោទ​នេះ​ គឺ​ស្ថិ​តនៅ​ក្នុង​សំណុំ​រឿង​តែ​មួយ​ជាមួយ​ករណី​លោក​ហុង សុខហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ពាក់ព័ន្ធ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម។ ​

លោក​សម ​រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​
លោក​សម ​រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

មិន​​ទាន់​ទាំង​បាន​ស្វែង​រក​ឃើញ​នូវ​ដំណោះស្រាយ ​ដើម្បី​វិល​ត្រឡប់ម​កកាន់​ប្រទេសក​ម្ពុជា​វិញ​ផង នៅ​ពេល​នេះ​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​កំពុង​រង​នូវការ​ចោទ​ប្រកាន់​មួយ​ថ្មីទៀត​ទាក់​ទង​នឹង​ករណី​ក្លែង​ឯកសារ​ព្រំដែន​រវាង​កម្ពុជា ​និង​វៀតណាម។ គឺ​នៅ​ថ្ងៃ​សុក្រ​ទី​២០ វិច្ឆិកា លោក​កោ វណ្ឌី ​ចៅ​ក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បង្គាប់​ឲ្យ​ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ឲ្យ​ចូល​ខ្លួន​មក​កាន់​តុលាការ​នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ​ឆ្នាំ​២០១៥ នា​វេលា​ម៉ោង​៨ ​និង​៣០​នាទី​ព្រឹក​ ដើម្បី​សាកសួ​រ។ តុលាការ​ក្រុង​ភ្នំពេញ​ បាន​ចោទ​លោក​សម រង្ស៊ី​ ថា​​បាន​សម​គំនិត​ជាមួយ​លោក​ហុង សុខហួរ ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ​ក្នុង​ការ​ក្លែង​ឯកសារ​សាធារណៈ ​​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១២​ និង​ថ្ងៃ​ទី​១៣ ​សីហា​ឆ្នាំ​២០១៥។

ដីកា​​ថ្មី​​នេះ​ ​គឺ​ជា​​ដីកា​​ទីពីរ​​ហើយ​​ដែល​​ធ្វើ​​ឡើង​​លើ​​លោក​សម រង្ស៊ី​​ ក្នុ​​ងរ​ង្វង់​​តែ​​មួយ​​សហ្តហ៍​​ប៉ុណ្ណោះ ​​បន្ទាប់​​​ពី​លោក​​ត្រូវ​​បាន​​តុលាការ​​ក្រុង​​ភ្នំពេញ​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​យក​មក​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ម្តង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​១៣ ​វិច្ឆិកា ​កន្លង​ទៅ។ ​ហើយ​ការ​ចេញ​ដីកា​នេះ​ទៀតសោ​ត ​បាន​ធ្វើ​ឡើង​ស្រ​បពេល​ដែល​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​​ឯណោះ។​

លោកអ៊ូ ច័ន្ទរិទ្ធ​ មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្រ្គោះជាតិ ​បាន​ចាត់​ទុក​ដីកា​ថ្មី​របស់​តុលាការ​នេះ​ថា​ គឺ​ជា​ការ​ដាក់​សម្ពាធ​ប​ន្ថែ​ម​ទៀត​មក​លើ​លោក​សម រង្ស៊ី ​ដែល​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ធំបំ​ផុតនៅ​ក្នុង​ប្រទេស​កម្ពុជា។ បើ​តាម​លោកអ៊ូ ច័ន្ធរិទ្ធ គណបក្ស​សង្រ្គោះ​ជាតិ​នឹង​ប្រជុំ​ផ្ទៃ​ក្នុង​ ដើម្បីដោះស្រាយ​បញ្ហា​នេះ។ ទោះ​យ៉ាង​ណា ​មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ ​មិន​បាន​បញ្ជាក់​ទេ​ថា​ តើ​លោក​សម រង្ស៊ី​នឹង​ចូល​ខ្លួ​នតាម​ការ​បង្គាប់​របស់​តុលាការ​ឫ​យ៉ាង​ណា។ ប៉ុន្តែ​ លោក​ចៅក្រម​កោ វណ្ឌី ​បាន​ព្រមាន​ហើយ​ថា ​ប្រសិន​បើ​លោក​សម រង្ស៊ី ​មិន​ចូល​ខ្លួន​តាម​កាល​កំណត់​ទេ​នោះ ​លោក​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ឫ​ដីកា​បង្គាប់​ឲ្យចាប់​ខ្លួន​ទៅ​តាម​ច្បាប់​តែម្តង។

គួរ​រំលឹក​ជូនថា ​ពាក់ព័ន្ធ​នឹង​សំណុំរឿ​ងនេះ ​កាល​ពី​ថ្ងៃ​ទី​២៥ ​តុលាក​ន្លង​ទៅ ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ​នៅ​ក្នុង​ជំនួប​ជាមួយ​និស្សិត​ខ្មែរ​នៅ​ក្នុង​ប្រទេស​បារាំង ​ធ្លាប់​បាន​បញ្ជាក់​ថា ​ករណី​លោក​ហុង សុខហួរអាច​នឹង​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​លោក​សម រង្ស៊ី ​ដែល​ជា​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ដែល​បាន​បង្ហោះ​នូវ​ការ​អត្ថាធិប្បាយ​របស់​លោក​ហុង សុខហួរ ទាកទង់​សន្ធិ​សញ្ញា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។​

លោក​មាស នី ​អ្នក​ស្រាវជ្រាវ ដើម្បី​ការ​អភិវឌ្ឍ​សង្គ​ម និង​ជា​អ្នក​តាម​ដាន​ស្ថានការ​នយោបាយ​កម្ពុជា​មួយ​រូប​យល់​ថា ​ការចេញ​ដី​កាទាំ​ង​នេះ ​វាជា​ការ​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ មិនមែន​តុលាការ​​ជា​អ្នក​ធ្វើ​នោះទេ​។ លោកមា​ស នី ​ថែម​ទាំង​ចាត់​ទុក​ថា ​នេះ​ជា​ផ្នែក​មួយ​នៃ​នយោបាយ​បិទទ្វារ​វ៉ៃឆ្កែ​របស់​រដ្ឋាភិបាល ​ដើម្បី​កុំឲ្យលោកស​ម រង្ស៊ី ​អាច​វិល​ត្រឡប់ម​​ក​កាន់​ប្រទេស​កម្ពុជា​វិញ​បាន។ ​លោកសុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា​ ការ​ចេញ​ដីកានេះ​ ​គឺ​ជា​ឆន្ទានុសិទ្ធ​របស់​តុលាការ ​ដែល​បាន​ស្រាវជ្រាវ​លើ​ករណី​នេះ​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ