អានតួអត្ថបទ
កម្ពុជា

ខេត្ត​កំពត​ត្រៀម​ខ្លួ​នរួ​ច​ជា​ស្រេច​សម្រាប់​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​

នៅ​សល់​តែ​៣​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ពិ​ធី​បុណ្យ​សមុទ្រ​លើក​ទី​៤​របស់​កម្ពុជា ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្ត​កំពត។ ​រហូត​មក​ទល់​ពេល​នេះ ​ខេត្ត​កំពត​បាន​រៀប​ចំ ​និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​មួយ​នេះ។​អត្តបទដោយ៖ ឃុត សុខឿន

ពិធី​បុណ្យ​សមុទ្រ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នា​ឆ្នាំ​មុន​ៗ​ នៅ​ខេត្ត​ព្រះ​សីហនុ​
ពិធី​បុណ្យ​សមុទ្រ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នា​ឆ្នាំ​មុន​ៗ​ នៅ​ខេត្ត​ព្រះ​សីហនុ​ ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ពិធីនេះ ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង ​តាម​បណ្តោយ​មាត់​ព្រែក​កំពង់​បាយ ​ក្នុង​ទី​រួម​ខេត្ត​កំពត​ ចាប់​ពី​ថ្ងៃ​ទី​ ១១ ដល់​ថ្ងៃ​ទី​ ១៣​ ធ្នូ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ​ខូយ ឃុនហួរ អភិបាល ​នៃ​គណៈអភិបាល​ខេត្ត​កំពត ​និង​ជា​អនុប្រធាន​គណកម្មការ​រៀប​ចំ​បុណ្យ​សមុទ្រ​លើក​ទី​៤​នេះ។

​ដោយ​ធ្វើ​អោយ​ប្លែក​ពី​បុណ្យ​សមុទ្រ​មុន​ៗ​ គណកម្មការ​រៀប​ចំ​បុណ្យ​សមុទ្រ​លើក​ទី​៤​នេះ ​នឹង​រៀប​ចំ​ធ្វើ​ពិធី​មួយ​ចំនួន​និង​ការ​ប្រគុំ​តន្ត្រី​នៅ​លើ​ទឹក​ ហើយ​ក៏​មាន​ការ​តុបតែង​លំអរ​ជា​រូបភាព​ផ្សេង​ៗ​ ដោយ​ភ្លើង​ចម្រុះ​ពណ៌​នៅ​លើ​ទឹក​ផង​ដែរ។​

ជាមួយ​គ្នា​នេះ ​កីឡាលើ​ទឹក​ និង​លើ​គោក​ ចំនួន​១២​ ប្រភេទ ត្រូវ​បាន​គេ​យក​ទៅ​ប្រកួត ​និង​ សម្តែង ​ក្នុ​ងពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ។​ ក្រៅ​ពី​តែ​ពី​ការ​លេង​ល្បែង​ និង​​ការ​​កម្សាន្ត​សម្រាប់​មនុស្ស​វ័យ​ក្មេង ​ក៏​នឹង​មាន​ការ​សម្តែង​សិល្បៈ​យី​កេ ​សម្រាប់​ទស្សនិកជន​វ័យ​ចាស់​ផង​ដែរ។ ​
ស្រះ​ទឹក​បុរាណ​ក្នុង​ទី​រួម​ខេត្ត​ នឹង​ត្រូវ​សម្ពោធ​ដាក់​ ជា​តំបន់​រមណីយដ្ឋាន​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ​ក្នុង​ឱកាស​បុណ្យ​សមុទ្រ​នេះ​ដែរ។​

លោក​អនុប្រធាន​គណកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៤​នេះ ​បាន​អោយ​ដឹង​ថា ​ខេត្ត​កំពត​បាន​ត្រៀម​កង​កម្លាំង​មាន​សមត្ថកិច្ច​ប្រមាណ​៣​ពាន់​នាក់​ ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព ​ជូន​ភ្ញៀវ​ទេសចរណ៍។

លោកខូយ ឃុនហួរ ​សង្ឃឹម​ថា ​ភ្ញៀវ​ទេសចរណ៍​ចំនួន​ជាង​ ១០​ម៉ឺន​នាក់ ​និង​មក​ចូលរួម​បុណ្យ​សមុទ្រ។​ លោក​បន្ត​ថា ​ខេត្ត​កំពត​ បាន​ត្រៀម​សណ្ឋាគារ ​និង​ផ្ទះ​សំណាក់ ​ជាង​២​ពាន់​បន្ទប់​ និង​ ម្ហូប​អាហារ​ដែល​មាន​តម្លៃ​សមរម្យ​ជូន​ភ្ញៀវ​ទេស​ចរណ៍ជាតិ​ និង​​អន្តរជាតិ ​រួច​រាល់​ហើយ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ