អានតួអត្ថបទ
បទសម្ភាស

លោក​វ៉ាត់​ចំរើន​៖​កីឡា​បាន​ទាក់ទាញ​មហាជន​ច្រើន​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​កោះកុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅ​យប់​នេះ​ គឺ​លោក ​វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ លោក ​វ៉ាត់ ​ចំរើន​ បាន​លើក​ឡើង​ថា​ វិស័យ​កីឡា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់​ទាញ​​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ អោយ​មក​ចូលរួម​កំសាន្ត​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១​និង​ថ្ងៃ​ទី​២​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១២, ១៣ធ្នូ​​នេះ។​ នៅ​ថ្ងៃ​ទី​១៣ធ្នូ​នេះ ​ក៏​ជា​ថ្ងៃ​បើក​ជា​ផ្លូវការ​នៃ​ពិធីបុណ្យ​សមុទ្រ​នៅឯ​ខេត្តកោះកុង​រយៈពេល​៣ថ្ងៃ​ផងដែរ។ ​ពិធី​បើក​យប់​នេះ​ ធ្វើឡើង​ ក្រោម​វត្តមាន​របស់លោក​ឧបនាយក​រដ្ឋមន្ត្រី ​សុខ អាន​ រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ រួម​ទាំង​ការ​ប្រគុំ​តន្ត្រី​យក្ស​ និង​បាញ់​កាំជ្រួច​ពាក់​កណ្តាល​យប់​ផង​ដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ