អានតួអត្ថបទ
បទសម្ភាស

លោក សុខ ឥសាន​៖ «ការ​ធ្វើ​បាតុកម្ម​គឺ​ជា​សិទ្ធ​នយោបាយ​របស់​គេ ក៏​ប៉ុន្តែ​ត្រូវ​គោរព​តាម​គោល​ការណ៍​បាតុកម្ម»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដោយ​បដិសេធ​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ផ្សេង លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា គ្រាន់​តែ​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ប្រកាស​ព័ត៌មាន​ចំនួន​៤​ចំណុច កាល​ពី​ថ្ងៃ​ត្រង់​របស់​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ។ លោក សុខ ឥសាន បញ្ជាក់​ថា​លោក កឹម សុខា បាន​ពាក់ព័ន្ធ​ទៅ​នឹង​យុត្ថាធិការ​របស់​តុលាការ។ មួយ​វិញ​ទៀត ទាក់​ទង​ទៅ​នឹង​ការ​ព្រមាន​ធ្វើ​បាតុកម្ម​របស់​បក្ស​ប្រឆាំង ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​លោក​កឹម សុខា អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​បាន​អះអាង​ថា ជា​សិទ្ធិ​របស់​គេ តែ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ធ្លាប់​មាន​បទ​ពិសោធន៍​កន្លង​មក​រួច​ហើយ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា.
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា. © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ