អានតួអត្ថបទ
បទសម្ភាស

សួន ប៊ុនស័ក្តិ​៖ ច្បាប់​​ស្ដី​​ពី​​អង្គការ​​សង្គម​​ស៊ីវិល ​គួរ​​តែ​​ត្រូវ​​បាន​​បង្កើត​​ដើម្បី​​ការពារ​ មិន​មែន​​រឹត​បន្តឹង​​ទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​ថ្ងៃ​នេះ​គឺ​លោក សួន ប៊ុនស័ក្តិ ប្រធាន​លេខាធិការ​ដ្ឋាន ​​​​​នៃ​គណៈកម្មាធិការ​​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់​។​​ បទសម្ភាស​ថ្ងៃ​នេះ​ផ្ដោត​សំខាន់​លើ​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​សង្គម​ស៊ីវិល ដែល​​​រដ្ឋាភិបាល​គ្រោង​អនុម័ត​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​។ បើ​តាម​លោក សួន ប៊ុនស័ក្តិ អង្គការ​សង្គម​ស៊ីវិល មែន​ទែន​ទៅ​មិន​មែន​ជំទាស់​នឹង​ច្បាប់​នេះ​ទេ ប៉ុន្តែ​ចង់​ឲ្យ​​មាន​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ជា​មុន​សិន មុន​នឹង​សម្រេច​អនុម័ត​។ សម្រាប់​លោក​ សួន ប៊ុនស័ក្តិ ច្បាប់​ស្ដី​ពី​អង្គការ​សង្គម​ស៊ីវិល គួរ​តែ​ត្រូវ​បាន​បង្កើត​ដើម្បី​ការពារ មិន​មែន​រឹត​បន្តឹង​ទេ​។ ត​ទៅ​នេះ​ជា​បទ​សម្ភាស​រវាង​អ៊ឹម រចនា និង​លោក សួន ប៊ុនស័ក្តិ​៕​​​

@RFI/ស្រី សុភក្ត្រ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ