អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សហជីព​កំណត់​យក​១៧៧ដុល្លារ​ដើម្បី​ចរចា​ដំឡើង​ដល់​កម្មករ​ តែ​ក្រសួង​ថា​ វា​លឿន​ពេក​ហើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ សហជីព​ចំនួន​ជាង​១០០នាក់​របស់​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ហៅ​កាត់​ថា ស៊ីខាវឌូ បាន​ជួបជុំ​គ្នា​ពិភាក្សា​កំណត់​យក​ប្រាក់​ឈ្នួល​គោល​ចំនួន​១៧៧​ដុល្លារ ដើម្បី​ចរចា​ដំឡើង​ដល់​កម្មករ​ររោងចក្រ​កាត់​ដេរ។ ស៊ីខាវឌូ នឹង​យក​ប្រាក់​ឈ្នួល​គោល​នេះ ទៅ​ពិភាក្សា​បន្ត​ជាមួយ​ក្រុម​សហជីព​ផ្សេង​ទៀត​ មុន​ចរចា​ជាមួយ​ក្រុម​និយោជក និង​តំណាង​រដ្ឋាភិបាល។ប៉ុន្តែ​ការ​កំណត់​ប្រាក់​ឈ្នួល​ជំហាន​ដំបូង​នេះ ក្រសួង​ការងារ​យល់​ថា វា​ហាក់​ដូចជា​លឿន​ពេក​ហើយ។

មេដឹកនាំ​សហជីព​កម្មករ​កម្ពុជា​ នៅ​តែ​ធ្វើ​ការ​ទាមទារ​អោយ​មាន​ការ​ដំឡើង​ប្រាក់​ខែ​១៧៧​ដុល្លារ​ដល់​កម្មករ។​
មេដឹកនាំ​សហជីព​កម្មករ​កម្ពុជា​ នៅ​តែ​ធ្វើ​ការ​ទាមទារ​អោយ​មាន​ការ​ដំឡើង​ប្រាក់​ខែ​១៧៧​ដុល្លារ​ដល់​កម្មករ។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ