អានតួអត្ថបទ
កម្ពុជា

កម្ពុជា​បណ្តេញ​ជន​ជាតិ​វៀត​ណាម​៧០​នាក់​បន្ថែម​ទៀត​ទៅ​វៀតណាម​នៅ​ថ្ងៃ​នេះ​

អាជ្ញាធរ​កម្ពុជា ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​បញ្ជូន​ជន​ជាតិ​វៀតណាម​៧០នា​ក់​បន្ថែម​ទៀត ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ​ក្រោយ​រក​ឃើញថា​ ​ពួក​គេ​ទាំង​នេះ​ចូល​មក​រស់​នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​ក​​ម្ពុជា។​ មន្ត្រី​ជំនាញ​បញ្ជាក់​ថា ​នេះ​ជា​ជំហាន​បន្ត​បន្ទាប់​ក្នុង​ការ​បោស​សម្អាត​ជន​អន្តោប្រវេសន៍​ដែល​កំពុង​រស់​នៅ​ដោយ​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។​

ថ្ងៃទី ​28 ​ខែ ​មិថុនា ឆ្នាំ​2015 ​បណ្តេញ​ចេញ​ជន​ជាតិ​វៀត​ណាម ​ចំនួន​77​ នាក់​(ស្រី ​11 នាក់)។​
ថ្ងៃទី ​28 ​ខែ ​មិថុនា ឆ្នាំ​2015 ​បណ្តេញ​ចេញ​ជន​ជាតិ​វៀត​ណាម ​ចំនួន​77​ នាក់​(ស្រី ​11 នាក់)។​ អគ្គ​នាយ​កដ្ឋាន​អន្តោ​ប្រវេសន៍​
ផ្សាយពាណិជ្ជកម្ម

 

ជន​ជាតិ​វៀត​ណាម​ទាំង​៧០​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​តាម​រយៈ​រថយន្ត​ពីរ​គ្រឿង​តាម​ច្រក​ព្រំដែន​អន្តរ​ជាតិ​បាវិ​តនិង​ក្អម​ស្រណរ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៨​មិថុនា​នេះ​។ ​ពួក​គេ​៧០​នាក់​នេះ ​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ចូល​មករស់​នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ពុំ​មាន​លិខិត​ឆ្លង​ដែន​នោះ​ទេ​។​ ហើយ​ជន​ជាតិ​វៀត​ណាមចំនួន​៧០​នាក់​នេះ ​ត្រូវ​បាន​គេ​ប្រមូល​មក​ពី​ សង្កាត់​វត្ន​ភ្នំ​ សង្កាត់​ផ្សារ​កណ្ដាល​មួយ​ សង្កាត់​ផ្សារ​ថ្មី ​សង្កាត់បឹង​ត្របែក​ ការ​ដ្ឋាន​សំណង់​កោះ​ពេជ្រ​ និង​នៅ​តាម​ហាង​កាហ្វេ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។

ប្រធាន​នាយក​ដ្ឋាន​និតិ​វិធី​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​ លោក​ អ៊ុក​ ហៃ​សិឡា ​ឲ្យ​ដឹង​ថា ប្រតិបត្តិ​ការ​ប្រមូល​ជន​អន្តោ​ប្រវេសន៍​ដែល​កំពុង​រស់​នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ​នឹង​ចាប់​ធ្វើ​ជា​បន្តបន្ទាប់​ ដោយ​មិន​ជូន​ដំណឹង​ជា​មុន​ទេ ​ព្រោះ​បារ​ម្ភថា ​ជន​អន្តោ​ប្រវេសន៍​ដឹង​ខ្លួន​មុន​ ហើយ​រត់​ទៅ​នៅ​កន្លែងផ្សេង​ទៀត​។

សូម​បញ្ជាក់​ថា ​ចាប់​តាំង​ពី​ខែ​កក្កដា​ឆ្នាំ​២០១៤​ដល់​ខែ​មិថុនា​ឆ្នាំ​២០១៥​នេះ ​មាន​ជន​ជាតិ​វៀត​ណាម​ចំនួន​ ២០៥៨​ នាក់​ហើយ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​។ ​ជាក់​ស្ដែង​នៅ​ឆ្នាំ​២០១៥នេះ ​កម្ពុជា​បាន​បណ្ដេញ​ជន​ជាតិ​វៀត​ណាម​ចេញ​ពី​កម្ពុជា​ ចំនួន​១១០៦​នាក់​ ក្នុង​នោះ​ស្រី​៨២​នាក់​។ ​ក្រៅពី​ជន​ជាតិ​វៀត​ណាម​ ក៍​មាន​ជន​បរទេស​ជា​ច្រើន​ទៀត​ក៍​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​រួម​មាន​ ជន​ជាតិ​ចិន​ កូរ៉េ​ និង​ ហ្វីលីពីន​ជា​ដើម​។ ​ជា​រួម​មក​ មាន​ជន​បរទេស​ចំនួន​ ២៥៥៨​នាក់​ហើយ​ ដែល​អាជ្ញា​ធរ​កម្ពុជា​បាន​បណ្តេញ​ចេញ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ