អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

មន្ត្រី​សង្គម​ស៊ីវិល​ថា​សុវត្ថិភាព​ការងារ​របស់​ពួក​គេ​នៅ​តែ​រង​ហានិភ័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាម​រយៈ​ការ​ប្រារព្ធ​ពិធី​សិទ្ធិ​លំនៅដ្ឋាន​អន្តរជាតិ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក​អំ សំអាត ត្រូវ​គេ​ស្គាល់​ថា​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ ដែល​បាន​ទទួល​រង​នូវ​ការ​វាយ​ដុំ​ពី​សំណាក់​កង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ។ ហេតុការណ៍​នេះ ត្រូវ​បាន​រិះ​គន់​ថា រដ្ឋ​អំណាច​នៅ​តែ​បន្ត​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី​សង្គម​ស៊ីវិល។ ក៏​ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល បាន​ហៅ​ហេតុ​ការណ៍​ ថា​គ្រាន់​តែ​ជា​ការ​បំពង​សម្លេង ខណៈ​ដែល​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លោក​ស្រី​រ៉ូណា ស្មីត ចាប់​ផ្តើម​បំពេញ​ទស្សន​កិច្ច​នៅ​ថ្ងៃ​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អំពើ​ហិង្សា​​រវាង​ពលរដ្ឋ​ និង​អាជ្ញាធរ​ កើត​ឡើង​នា​ពេល​កន្លង​មក។​
អំពើ​ហិង្សា​​រវាង​ពលរដ្ឋ​ និង​អាជ្ញាធរ​ កើត​ឡើង​នា​ពេល​កន្លង​មក។​ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ