អានតួអត្ថបទ
កម្ពុជា

CCHR អំពាវនាវ​ឲ្យ​ច្រាន​ចោល​ច្បាប់​អង្គការ​ដោយ​គ្មាន​លក្ខខណ្ឌ ខណៈ​សភា​គ្រោង​ពិភាក្សា​អនុម័តច្បាប់​នេះ​​នៅ​ថ្ងៃ​ស្អែក

ខណៈ​ដែល​រដ្ឋ​សភា​នឹង​បើក​កិច្ច​ប្រជុំ​​ពិភាក្សា​អនុម័តច្បាប់អង្គការ​​​​នៅ​ថ្ងៃ​ស្អែក មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អំពាវនាវ​ជា​ថ្មី ឲ្យ​ច្រាន​ចោល​ច្បាប់​អង្គគារ​សមាគម ដោយ​គ្មាន​លក្ខខណ្ឌ​។ បើ​តាម​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម​នេះ មិន​អាច​ទទួល​យក​បាន​ទេ​។   

ស្លាក​សញ្ញា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា CCHR
ស្លាក​សញ្ញា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា CCHR
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១២​កក្កដា​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា CCHR បាន​បន្ត​បរិហារ​រិះ​គន់​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ បើ​តាម CCHR ច្បាប់​អង្គការ​សមាគម​នេះ បាន​ប្រគល់​អំណាច​ដ៏​ទូលំទូលាយ​ដល់​រដ្ឋាភិបាល ដែល​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្ដរជាតិ​។

 

CCHR ថា សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ ផ្ទុយ​ស្រឡះ​នឹង​ការ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កតិកា​សញ្ញា​អន្ដរជាតិ​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ ហើយ​ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ វា​នឹង​នាំ​ឲ្យ​មាន​ការ​រឹត​បន្តឹង​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សេរីភាព​ខាងសមាគម សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង​ខាង​ការ​ជួប​ជុំ ព្រម​ទាំង​សិទ្ធិ​ក្នុង​ការ​ចូល​រួម​ក្នុង​ជីវភាព​សារធារណៈ​ ក៏​ដូច​ជា​រឹត​បន្តឹង​ទៅ​លើ​មតិ​ប្រឆាំង​ផង​ដែរ​។ នេះ​បើ​តាម CCHR ។

ទន្ទឹម​នឹង​ការ​រិះ​គន់​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា CCHR លោក​ស្រី ចក់ សុភាព ក៏​បាន​អំពាវនាវ​ឲ្យ​​ច្រាន​ចោល​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​នេះ ដោយ​គ្មាន​លក្ខខណ្ឌ​ផង​ដែរ​​​។ បើ​តាម​នាយិកា​ប្រតិបត្តិ​អង្គការ CCHR រូប​នេះ នេះ​គឺ​ជា​ពេល​វេលា​ដែលរដ្ឋសភា​ត្រូវ​តែ​ច្រាន​ចោល​សេចក្ដី​ព្រាង​ច្បាប់​នេះ ដោយ​សារ​តែ​វា​មិន​អនុលោម​ទៅ​តាម​រដ្ឋធម្មនុញ្ញ និង​លិខិតូបករណ៍​អន្ដរជាតិ​នានា ដែល​កម្ពុជា​បាន​ចុះ​សច្ចាប័ន​។

គួរ​ជម្រាប​ជូន​ថា ការ​អំពាវនាវ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សនា​ពេល​​នេះ ធ្វើ​ឡើងខណៈ​ដែល​រដ្ឋ​សភា​នឹង​បើក​កិច្ច​ប្រជុំ​​ពិភាក្សា​អនុម័តសេចក្ដី​ព្រាង​ច្បាប់អង្គការ​​​​នៅ​ថ្ងៃ​ស្អែក​។ មុន​នឹង​ឈាន​មក​ដល់​ការ​ពិភាក្សា​អនុម័ត​នេះ អគ្គលេខាធិការ​រដ្ឋសភា​ជាតិ បាន​រៀបចំ​សិក្សាសាលា​ពិគ្រោះ​យោបល់​ស្ដី​ពី​ច្បាប់​អង្គការ​ជា​សាធារណៈ​ម្ដង​ហើយ កាល​ពី​ថ្ងៃ​ទី​៨​កក្កដា​កន្លង​ទៅ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ សិក្ខាសាលា​ពិគ្រោះ​យោបល់​នោះ មិន​អាច​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​សប្បាយ​ចិត្តទេ​។ សង្គម​ស៊ីវិល​ហៅ​សិក្ខាសាលា​នោះ​ថា ជា​ការ​រៀបចំ​បង្គ្រប់​កិច្ច ដែល​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ព្រួយ​បារម្ភ​សំខាន់​ៗ ពាក់ព័ន្ធ​នឹង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​ដ៏​ចម្រូង​ចម្រាស់​នោះ​ទេ​៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ