អានតួអត្ថបទ
បទសម្ភាស

លោក ​ឆាំង យុ​៖​ វិទ្យាស្ថាន​ស្លឹក​រឹត​កើត​ឡើង​ពី​ចិត្ត​ស្អប់ ​និង​ចិត្ត​ស្រឡាញ់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​នេះ ​គឺ​លោក ​ឆាំង យុ ​ប្រធាន​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​។ ​លោក ​ឆាំង យុ ​និយាយ​អំពី​ដំណើរ​នៃ​គម្រោង​ស្ថាបនា​វិទ្យាស្ថាន​ស្លឹករឹត ​​ដែល​ផ្តួច​ផ្តើម​ដោយ​ស្ថាប័ន​របស់លោក​ និង​ដោយ​មាន​ការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​ជាតិ ​និង​អន្តរជាតិ។​ វិទ្យាស្ថាន​ស្លឹករឹត​ជា​អាគារ​ទំនើប​មួយ ​ដើម្បី​តម្កល់​បណ្ណសារ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ​ជា​ពិសេស​ប្រវត្តិសាស្ត្រ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ដើម្បី​ធ្វើ​សកម្មភាព​សំខាន់​ៗ​ជា​ច្រើន​ទៀត​ សម្រាប់​មនុស្ស​ក្នុង​បច្ចុប្បន្ន​កាល ​និង​ក្នុង​អនាគត​កាល។​ ប៉ុន្តែ ​លោក ឆាំង យុ​ ដែល​ជា​អតីត​អ្នក​ទោស​ខ្មែរ​ក្រហម​ម្នាក់​ ថ្លែង​ថា​ វិទ្យាស្ថាន​ស្លឹករឹត​លំដាប់​អន្តរជាតិ​នេះ​ កើត​ឡើង​ដោយ​សារ​តែ​«ចិត្ត​ស្អប់» ​និង​«ចិត្ត​ស្រឡាញ់» តែ​ប៉ុណ្ណោះ។

លោក ​ឆាំង ​យុ ​ប្រធាន​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​។
លោក ​ឆាំង ​យុ ​ប្រធាន​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ