អានតួអត្ថបទ
ចិន-ប៉ាគីស្ថាន

ប៉ាគីស្ថាន​សន្យា​សហការ​ជាមួយ​ចិន​ដើម្បី​ប្រឆាំង​ពួក​ភេរវជន

ចាប់ពី​ថ្ងៃពុធ​ទី ៣១ សីហា ទីក្រុង​ប៉េកាំ​ង​បាន​ពង្រាយ​ ប៉ូលិស​ និង​ទាហាន​ក្រាសក្រែល​ដើម្បី​ពង្រឹង​សន្តិសុខ​នៅក្នុង​ខេត្ត​ស៊ីនជាំង កន្លែង​ដែល​គេរៀបចំវេទិកា​សេដ្ឋកិច្ច​​ចិន អឺរ៉ុបអាស៊ី ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ស្អែក ដល់ថ្ងៃ​ចន្ទ​ទី ៥ កញ្ញា។ ប្រធានាធិបតី ប៉ាគីស្ថាន និង​កៀហ្ស៊ីស្ថាន​បាន​ទៅ​ដល់​ទីក្រុង​យូរ៉ុមគី របស់​ខេត្ត​ស៊ីនជាំង​ នៅថ្ងៃនេះ និង​បង្ហាញ​ពី​ជំហរ​សហប្រតិបត្តិការ​ជាមួយ​រដ្ឋអំណាច​ចិន​ដើម្បី ប្រយុទ្ធប្រឆាំង​ពួក​ភេរវករ។

ទាហាន​ចិន​ដើរ​ល្បាត​តាមផ្លូវ​ក្នុង​ទីក្រុង​យូរ៉ុមគី ក្នុង​ខេត្ត​ស៊ីនជាំង
ទាហាន​ចិន​ដើរ​ល្បាត​តាមផ្លូវ​ក្នុង​ទីក្រុង​យូរ៉ុមគី ក្នុង​ខេត្ត​ស៊ីនជាំង ©Reuters
ផ្សាយពាណិជ្ជកម្ម

នៅក្នុងជំនួប​ជាមួយ​លេខាបក្ស​កុម្មុយនិស្ត​ចិន ប្រចាំ​ខេត្ត​ស៊ីនជាំង លោក​ប្រធានាធិបតី​ប៉ាគីស្ថាន Asif Ali Zardari ​​​បាន​និយាយ​បញ្ជាក់​ភ្លាមៗទៅ​សមភាគី​ថា ទីក្រុង​អ៊ីស្លាម៉ាបាត​ប្រឆាំង​ជានិច្ច​ចលនា​ភេរវនិយម  និង​ទីក្រុង​អ៊ីស្លាម៉ាបាត​នឹង​សហការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ប៉េកាំង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវក។

ការដែល​ប្រធានាធិបតី​ប៉ាគីស្ថាន​ប្រញាប់ប្រញាល់​និយាយ​ធានា​ចិនមហាអំណាច មក​ពី​ចិន កាលពី​ពេលថ្មីៗ​នេះ​បាន​ចោទ​ថា ក្រុមមនុស្ស​​ដែល​បាន​បង្ក​ការវាយប្រហារ​នៅក្នុង​ខេត្ត​ស៊ីនជាំង​កន្លងមក គឺជា​ពួក​អ៊ីស្លាមជ្រុលនិយម ដែល​បាន​​ទទួល​ការហ្វឹកហ្វឺន នៅក្នុង​ប្រទេស​ប៉ាគីស្ថាន។ ប៉ាគីស្ថាន​ត្រូវ​បញ្ជាក់ជំហរ​ច្បាស់​របស់ខ្លួន​ដល់ ​ចិន​ដើម្បី​បាន​ជំនួយ​​សេដ្ឋកិច្ច និង​យោធា បន្ទាប់​ពី​ប្រទេស​នេះ​ទើប​តែ​មើល​មុខ​គ្នា​មិន​ចំ​ជាមួយ​អាមេរិក ក្នុង​រឿង​សម្លាប់​អូសាម៉ា បិនឡាដិន។

​​​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម ចិន​ត្រូវការចិន ព្រោះ បើ​មើល​ពី​ទីតាំង​ភូមិសាស្រ្ត ខេត្ត​ស៊ីនជាំង​ដែល​សំបូរ​មាន​ការបះបោរ​របស់​ប្រជាជន ស្ថិតនៅ​ជាប់ព្រំដែន​ ភាគឦសាន​ប៉ាគីស្ថាន។ ប៉ាគីស្ថាន​ដែល​ល្បី​ជា​ជម្រក​របស់​ពួកអ៊ីស្លាម​ជ្រុលនិយម​អាល់កៃដា និង​តាលីបង់ ក៏​ជា​ប្រទេស​ដែលកំពុង​​ញាំញី ​រងគ្រោះ​ខ្លាំង​ដោយ​អំពើ​ភេរវកម្ម។ ​

នៅក្នុង​ខេត្ត​ស៊ីនជាំង កាលពី​ជាងមួយ​ខែមុន មនុស្ស​យ៉ាងជាង ២០​នាក់​ត្រូវ​សកម្មជន​មួយក្រុម​​ចាក់សម្លាប់​។ ប៉ូលិសចិន​​បានបាញ់​​សម្លាប់​ក្រុម​ឃាតករទាំងនោះ ដែល​ក្រោយ​មក​ទីក្រុង​ប៉េកាំង​បាន​វាយតម្លៃថា ​ជា​សមាជិក​របស់​​​ចលនា​អ៊ីស្លាម​ទៀកកេសស្តង់​ខាងលិច។ ប៉ុន្តែ រហូតមកដល់​ពេលនេះ មិនមាន​ក្រុមភេរវជន​ណា​មួយ​ចេញ​​​មុខ​អះអាង​ថា ការវាយប្រហារ​នៅក្នុង​ខេត្ត​ស៊ីនជាំង​កន្លងមក ជា​ស្នាដៃ​របស់ខ្លួនទេ។

ចិន​និយាយ​ថា ខ្លួន​កំពុង​រង​អំពើ​ភេរវកម្ម ជាពិសេស​នៅក្នុង​ខេត្ត​ស៊ីនជាំង​ដែល​សម្បូរ​រស់នៅ​ដោយ​ប្រជាជន​អ៊ីស្លាម អ៊ុយហ្គួរ។ កាវាយប្រហារ​បាន​ផ្ទុះឡើង​កាន់​តែច្រើន បើទោះបី​ជា​​​រដ្ឋអំណាច​ចិន​បាន​បង្កើន​វត្តមាន​ទាហាន និង​ប៉ូលិស ​យ៉ាងណា​ក៏ដោយ។ គេ​បាន​មើលឃើញ​ថា ទាហាន​​ចិន​ត្រូវ​ពង្រាយ​ច្រើន ទៅ​ក្នុង​​ខេត្ត​ ស៊ីនជាំង ដើម្បី​បង្កាទប់ស្កាត់ ​កុំ​​ឲ្យ​​មាន​ការបះបោរ​របស់​ប្រជាជន​អ៊ុយហ្គួរ ដូចកាលពី ២​ឆ្នាំមុន។ គេ​បាន​វាយតម្លៃថា ក្នុង​​ជម្លោះ​​ហិង្សា​រវាង​ប្រជាជន​អ៊ុយហ្គួរ និង​ប្រជាជនចិន ​“ហាន” ដែល​មាន​ទាហាន​នៅពីក្រោយ បាន​សម្លាប់​មនុស្ស​យ៉ាងតិច ១៩០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ