អានតួអត្ថបទ
ចិន

ផ្ទុះ​គ្រាប់បែក​នៅ​ស្ថានីយ​រថភ្លើង​ ក្រុង​Urumqi​ តំបន់​ស្វ័យត​ស៊ីនជាំង​

សារព័ត៌មាន​ចិនថ្មី នៅចុះផ្សាយ​នៅ​​ថ្ងៃ​ពុធ​នេះ ថា​មានការផ្ទុះ​គ្រាប់បែក​មួយ​នៅ​ស្ថានីយ​រថភ្លើង ក្រុង​​Urumqi ស្ថិត​ក្នុង​តំបន់​ស្វ័យត​ស៊ីនជាំង​ ភាគខាងលិច ​បណ្តាល​អោយមាន​​មនុស្សរង​​របួស ប៉ុន្តែ​ក្នុង​ចំនួនតិចតួច។ ការផ្ទុះនេះ​កើតឡើង​​ចំពេល​ដែល​ប្រធានាធិបតីចិន ស៊ី ជីនពីង ​បិទបញ្ចប់​ទស្សនកិច្ច​របស់​លោក​នៅតំបន់​ស៊ីនជាំង។ ជាទស្សនកិច្ច​គាំទ្រ​​ប៉ូលិស​​ក្នុង​​យុទ្ធនាការ​ប្រឆាំង​​អំពើភេរវកម្ម។ 

កងកម្លាំង​ប៉ូលិស​កំពុង​ល្បាត នៅ​ក្រុង​Urumqi តំបន់ Xinjiang ដើម្បីការពារ​សន្តិសុខ
កងកម្លាំង​ប៉ូលិស​កំពុង​ល្បាត នៅ​ក្រុង​Urumqi តំបន់ Xinjiang ដើម្បីការពារ​សន្តិសុខ REUTE图片来源:路透社/中国日报
ផ្សាយពាណិជ្ជកម្ម

វេបសៃត៍​​ចិន​ Weibo បាន​បង្ហាញ​​​រូបភាព​ឈាម វ៉ាលីស​ និង​កំទេចកំទី​ជាច្រើន​ នៅពី​មុខ​ស្ថានីយ​រថភ្លើង ដែល​រងការផ្ទុះគ្រាប់បែក​ ថ្ងៃ​ពុធនេះ នៅ​ស្ថានីយ​រថភ្លើង ក្រុង​​Urumqi ​ក្នុង​តំបន់ស្វ័យត​ស៊ីនជាំង ភាគខាងលិច​ប្រទេស​ចិន។ ការផ្ទុះ​នេះ កើត​ឡើង​ចំ​ពេល​ដែល​ប្រធានាធិបតីចិន ស៊ី ជីនពីង​ ​បញ្ចប់​ទស្សនកិច្ច​​រយៈពេល​៤ថ្ងៃ​របស់​លោក ក្នុងតំបន់។ ក្នុងទស្សនកិច្ច​នេះ លោក​ស៊ី ជីនពីង​បាន​សុំអោយ​ប៉ូលិស ចាត់វិធានការ​ប្រយុទ្ធ​អំពើ​ភេរវកម្ម​អោយ​​មាន​ប្រសិទ្ធភាពខ្លាំងក្លា។

នេះ​មិនមែន​ជា​លើកទី១​នោះទេ ដែល​តំបន់ស្វ័យត​​ស៊ីនជាំង​ភាគខាងលិច​ប្រទេស​ចិន​ រង​អំពើ​ហិង្សា និង​ភាព​ចលាចល។ ​ ក្នុង​ខែ​មិនាកន្លងទៅ​ ស្ថានីយ​រថភ្លើង​មួយកន្លែង​នៅ​គុនមីង ​​​ ​​បាន​រង​ការវាយប្រហារ​ដោយ​ក្រុម​ប្រដាប់​អាវុធ​​ ដែល​បាន​ចូលទៅ​​ចាក់សម្លាប់​អ្នកដំណើរ ធ្វើអោយ​មានមនុស្ស​ស្លាប់​២៩នាក់ និង​របួស​១៤០នាក់​ផងដែរ។ ជាង​១ឆ្នាំ​មកនេះ អំពើ​ហិង្សា​​ក្នុង​តំបន់ស៊ីនជាំង បាន​សម្លាប់​មនុស្ស​រាប់រយនាក់។ ​​រដ្ឋាភិបាល​ចិន​តែង​​ទំលាក់​កំហុស​នៃ​អំពើហិង្សា​ទាំងនេះ ​លើ​សកម្ម​ជនផ្តាច់ទឹកដី​និយម​​កាន់សាសនា​អ៊ីស្លាម​ ជនជាតិ​អ៊ុយហ្គួ​។ យោងតាម​​អង្គការ​សិទ្ធិមនុស្ស​​នានា ​ភាពចលាចល​​​ក្នុង​តំបន់ ​ភាគច្រើន​​គឺ​បង្កឡើង​ដោយសារ​តែ​រដ្ឋាភិបាល​​បាន​ដាក់នយោបាយ​​តឹងរ៉ឹង​ប្រឆាំង​​ជនជាតិ​អ៊ុយហ្គួ។ ជនជាតិ​អ៊ុយហ្គួ តែង​ចោទ​រដ្ឋាភិបាល​ចិន​ថា ​បាន​​គាបសង្កត់​វប្បធម៌ ប្រពៃណី​ និង​សាសនា​របស់​ពួកគេ។

ក្រោយ​អំពើហិង្សា​​សម្លាប់​មនុស្ស​​នៅ​ស្ថានីយ​រថភ្លើង​នៅ​គុនមីង និង​ហេតុការណ៍​​រថយន្ត​​បើក​បុក​​ទីលាន​ធានអានមេន​ ក្រុងប៉េកាំង​​​ ​ក្នុង​ខែ​តុលា​ ឆ្នាំ​២០១៣​ អាជ្ញាធរ​ចិនបាន​ធ្វើការ​ពង្រឹង​សន្តិសុខយ៉ាង​​តឹងរ៉ឹង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ