អានតួអត្ថបទ
បទយកការណ៍

ជំនួប​​ចរចា​​​ដោះស្រាយ​វិបត្តិ​​​នយោបាយ​​​មាន​​​សញ្ញា​​​វិជ្ជមាន​​​ តែ​​​មិន​ទាន់​​​ដល់​​​ទី​បញ្ចប់​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មន្ត្រី​ថ្នាក់​បច្ចេកទេស​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ បាន​ជួប​ចរចា​គ្នា​ជាង​៣​ម៉ោង ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​រក​ផ្លូវ​ដោះស្រាយ​វិបត្តិ​នយោបាយ។ ក្រោយ​កិច្ច​ប្រជុំ​គណបក្ស​ទាំងពីរ​បាន​ប្រកាស​ថា ពួកគេ​នឹង​ជួប​គ្នា​បន្ត​ទៀត ហើយ​លទ្ធផល​នៃ​ការ​ចរចា​ថ្ងៃនេះ ដែល​​ត្រូវ​រាយការណ៍ជូន​ថ្នាក់​ដឹកនាំ នៅ​មិន​ទាន់​ប្រកាស​ជា​សាធារណៈ​បាន​ទេ។ ដូច្នេះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ទំនង​ជា​ត្រូវ​ការ​ពេល​វេលា​ទៅ​មុខទៀត ប៉ុន្តែ ​អ្នក​ឃ្លាំមើល​សង្គម​ព្រមាន​ថា ​ប្រសិន​បើ​វិបត្តិ​នេះ​នៅតែ​​អូសបន្លាយ​ពេលវេលា​កាន់​តែ​យូរ សង្គមជាតិ​ខាតបង់​កាន់​តែ​ច្រើន។

តំណាង​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​ការ​ប្រជុំ​ នាថ្ងៃទី៥ វិច្ឆិកា២០១៣
តំណាង​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​ការ​ប្រជុំ​ នាថ្ងៃទី៥ វិច្ឆិកា២០១៣ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ